• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តជាចំណុចភ្លឺក្នុងការទាក់ទាញ FDI

នាថ្ងៃទី ២៥ ខែកុម្ភៈ ស្ថានីយ៍ Sputnik (រុស្ស៊ី) បានចុះផ្សាយអត្ថបទមួយអំពីភាពទាក់ទាញរបស់វៀតណាមចំពោះទុនវិនិ យោគផ្ទាល់ពីបរទេស (FDI) ដោយបញ្ជាក់ថា កាលពីឆ្នាំមុន វៀតណាមបានទាក់ទាញចំនួនដើមទុន FDI ច្រើនបំផុតក្នុងរយៈពេល៥ឆ្នាំកន្លងមក ហើយគ្រោងនឹងបន្តរក្សាភាពទាក់ទាញនេះនៅឆ្នាំ ២០២៦។

យោងតាមអត្ថបទ ក្រុមហ៊ុនច្បាប់អន្តរជាតិ D’Andrea Partners (DP Group) ដែលបង្កើតឡើងនៅប្រទេសអ៊ីតាលី បានវាយតម្លៃថា វៀតណាមជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានសក្តានុពលបំផុតទាំង ៧ នៅក្នុងតំបន់អាស៊ី។ ដោយដកស្រង់តួរលេខពីអគ្គនាយកដ្ឋានស្ថិតិ (ក្រសួងហិរញ្ញវត្ថុវៀតណាម) ក្រុមហ៊ុន DP Group បានបញ្ជាក់ថា ដោយឡែកក្នុងខែមករាឆ្នាំ២០២៦ ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលមកវៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១,៦៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១១,៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតដែលបានកត់ត្រានៅក្នុងខែមករាក្នុងរយៈពេល៥ឆ្នាំកន្លងមក។ លទ្ធផលនេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនលើយថាទស្សន៍អភិវឌ្ឍន៍នៃសេដ្ឋកិច្ចវៀតណាម។

ក្រុមហ៊ុន DP Group ក៏បានចាត់ទុកផងដែរថា គោលនយោបាយថ្មីរបស់ប្រទេសវៀតណាមកាន់តែផ្ដោតសំខាន់លើបច្ចេកវិទ្យា នវានុវត្តន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្ទេរចំណេះដឹង ដែលបង្កើតជាមូលដ្ឋានសម្រាប់កំណើនរយៈពេលវែង។ លើសពីនេះ វៀតណាមក៏ផ្តោតលើការអភិវឌ្ឍវិស័យថាមពល ជាពិសេសថាមពលកកើតឡើងវិញ ដែលមានសក្តានុពលក្នុងការទាក់ទាញការវិនិយោគយ៉ាងច្រើនផងដែរ។ យោងតាមក្រុមហ៊ុន DP Group ប្រទេសវៀតណាមកំពុងលេចចេញជាគោលដៅឈានមុខគេមួយរបស់អាស៊ីសម្រាប់ទាក់ទាញការវិនិយោគបរទេស មិនត្រឹមតែទាក់ទងនឹងទំហំប៉ុណ្ណោះទេ ថែមទាំងគុណភាពទៀតផង ក្នុងបរិបទនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងខ្លាំងនៃលំហូរមូលធនសកល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

ប្រជាជនលីបង់ជាង​ ១,២ លាននាក់ នឹងប្រឈមមុខនឹងគ្រោះ​អត់ឃ្លានយ៉ាង​ធ្ងន់ធ្ងរដោយសារតែជម្លោះ

នាថ្ងៃទី ២៩ ខែមេសា របាយការណ៍មួយដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបានបញ្ជាក់ថា ប្រជាជនជាង ១,២​ លាននាក់នៅក្នុងប្រទេសលីបង់គ្រោងនឹងប្រឈមមុខនឹង​វិបត្តិ​អសន្តិសុខស្បៀងអាហារ​ក្នុង​អំឡុង​ពេល​ចាប់​ពី​ខែមេសា ដល់ខែសីហា ឆ្នាំ ២០២៦។

Top