• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជូននាយទាហាន ៣នាក់បន្ថែមទៀតទៅចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅ Abyei និងស៊ូដង់ខាងត្បូង

នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់លោកប្រធានរដ្ឋដល់នាយទាហានទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNISFA (តំបន់ Abyei ) និងបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង)។
ឧត្តមសេនីយ៍ឯក Phung Si Tan អនុប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមបានលើកទឹកចិត្តដល់នាយទាហាន មុនពេលធ្វើដំណើរទៅបំពេញភារកិច្ច។ រូបថត៖ An Dang/TTXVN

យោងតាមសេចក្តីសម្រេចរបស់ប្រធានរដ្ឋ វៀតណាមបន្តបញ្ជូននាយទាហានចំនួន ៣ នាក់ទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមមាន៖ វរសេនីយ៍ទោ Nguyen My Hanh ជំនួសឲ្យ វរសេនីយ៍ទោ Nguyen Thi Minh Phuong ទទួលតំណែងជានាយទាហានហ្វឹកហាត់ជាន់ខ្ពស់នៅបេសកកម្ម UNISFA តំបន់ Abyei។ វរសេនីយ៍ត្រី Hoang Van Kien ជំនួសឲ្យវរសេនីយ៍ត្រី Bui Van Nhung ទទួលតំណែងជាអ្នកសង្កេតការណ៍យោធានៅបេសកកម្ម UNMISS ក្នុងប្រទេសស៊ូដង់ខាងត្បូង។ អនុសេនីឯក Pham Thi Mai Ngan ជំនួសឲ្យអនុសេនីឯក Nguyen The Duy នៅបេសកកម្ម UNISFA ក្នុងតំបន់ Abyei

រហូតមកដល់ពេលនេះ វៀតណាមបានបញ្ជូនកម្មាភិបាលនិងនាយទាហានចំនួន ៧៨៦ នាក់ទៅចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបេសកកម្មចំនួន ៣ (នៅស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល និងតំបន់ Abyei) និងទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងនោះមានមន្ត្រីយោធាចំនួន ៧៧៩ នាក់ និងមន្រ្តីប៉ូលីសចំនួន ៧ នាក់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top