• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

ក្នុងឆ្នាំ២០២៣ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ៣ក្នុងតារាងរៀបចំណាត់ថ្នាក់នេះ។

Khan Academy គឺជាវេទិកាអប់រំតាមអ៊ីនធឺណិតដោយឥតគិតថ្លៃ នាំមកនូវខ្លឹមសារអប់រំជាច្រើនដូចជា គណិតវិទ្យា ការសរសេរកម្មវិធីកុំព្យូទ័រ បញ្ញាសិប្បនិមិត្ត និងវគ្គបណ្តុះបណ្តាលជំនាញទន់ជាច្រើនទៀត។

នៅប្រទេសវៀតណាម Khan Academy Vietnam គឺជាកម្មវិធីអប់រំមិនរកប្រាក់ចំណេញ  ដែលត្រូវបានអនុវត្តន៍ដោយអង្គការ The Vietnam Foundation (VNF)។ ក្រៅពីការបកប្រែទៅភាសាវៀតណាមនូវវគ្គសិក្សាគណិតវិទ្យា ការសរសេរកម្មវិធីកុំព្យូទ័រ ប្រូបាប៊ីលីតេនិងស្ថិតិ ឲ្យបានសមស្របសម្រាប់សិស្សានុសិស្ស Khan Academy Vietnam ក៏រៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្រៀន ដើម្បីជួយគ្រូបង្រៀនទទួលបាននិងអនុវត្តន៍បច្ចេកវិទ្យាក្នុងការបង្រៀនប្រកបដោយប្រសិទ្ធភាពបំផុតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

វៀតណាមឈាន​មុខគេ​នៅអាស៊ាន ក្នុងការទាក់ទាញសហគ្រាសអឺរ៉ុប

យោងតាមការស្ទង់មតិប្រចាំឆ្នាំដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប -​ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (EU-ABC) វៀតណាមគឺជាទីផ្សារដែលសហគ្រាសអឺរ៉ុបមានគម្រោងពង្រីកប្រតិបត្តិការ​ច្រើនជាងគេនៅអាស៊ាន​។

Top