ថ្លែងនៅក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌នៃសាធារណរដ្ឋឆែក លោក Jiří Bubeníček បានវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំសប្តាហ៍ភាពយន្តអាស៊ាន ដោយសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះរួមចំណែកដល់ការពង្រឹងការយល់ដឹង និងការតភ្ជាប់រវាងវប្បធម៌ ដោយហេតុនេះជួយឱ្យប្រជាជនឆែក យល់កាន់តែច្បាស់អំពីប្រទេសជាតិនិងប្រជាជននៃបណ្តាប្រទេសអាស៊ី ដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។
ចែករំលែកជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសាធារណរដ្ឋឆែក លោក Duong Hoai Nam បានឲ្យដឹងថា នេះជាលើកទី ៥ ហើយដែលគណៈកម្មាធិការអាស៊ាន រួមជាមួយស្ថានទូតនៃប្រទេសអាស៊ីចំនួនបីផ្សេងទៀត គឺចិន ជប៉ុន និងកូរ៉េខាងត្បូង បានរៀបចំសប្តាហ៍ភាពយន្តអាស៊ាន+៣។
“ស្ថានទូតវៀតណាមប្រចាំសាធារណរដ្ឋឆែកបានសកម្មយ៉ាងខ្លាំងក្នុងការរៀបចំតាំងពីដើមដំបូងមក ហើយនេះក៏ជាការរៀបចំសម្រាប់ វៀតណាមដែលទទួលតំណែងជាប្រធានអាស៊ានចាប់ពីខែមករា ឆ្នាំ២០២៧ ផងដែរ។ លើកនេះ សម្រាប់សប្តាហ៍ភាពយន្តអាស៊ាន+៣ វៀតណាមបានរៀបចំភាពយន្តចំនួនបី៖ ភាពយន្តខ្នាតខ្លី និងភាពយន្តពីរដែលណែនាំអំពីប្រទេសជាតិ និងប្រជាជនវៀតណាម គឺ "ដីព្រៃឈើភាគខាងត្បូង" និង "ភ្លៀងក្រហម"។ ការរៀបចំសប្តាហ៍ភាពយន្តជួយប្រជាជនឆែកឱ្យយល់កាន់តែច្បាស់អំពីភាពចម្រុះខាងវប្បធម៌ និងសម្រស់នៃមាតុភូមិនៃប្រទេសអាស៊ានជាទូទៅ និងវៀតណាមនិយាយដោយឡែក”។
សប្តាហ៍មហោស្រពភាពយន្តអាស៊ាន+៣ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៤ ខែកញ្ញា៕





