• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការអាស៊ី-អាហ្វ្រិក

ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីតង់ហ្សានីលោក Jonh Magufuli ប្រធានាធិបតី​ម៉ូសំ​ប៊ិក លោក Filipe Jacinto Nyusi និងប្រធានាធិបតី​អ៊ីរ៉ង់ លោក Hassan Rouhani នាថ្ងៃទី៨ ខែ​មិនា ឆ្នាំ២០១៦ ប្រធាន​រដ្ឋ​វៀត​ណាម លោក​ Truong​ Tan Sang លោកជំទាវ​រួម​ទាំង​គណៈប្រតិភូជាន់ខ្ពស់​វៀតណាម បានចាកចេញ​ពី ទីក្រុង​ហាណូយ​អញ្ជើញ​ទៅបំពេញ​ទស្សន​កិច្ចថ្នាក់រដ្ឋ​នៅប្រទេស​ទាំងបី​នេះ  ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែ​​មិនា ឆ្នាំ២០១៦។ ដំណើរ​ទស្សនកិច្ច​នេះសំដៅ​ធ្វើឲ្យ​ស៊ី​ជម្រៅ និងជម្រុញយ៉ាងខ្លាំងក្លាថែមទៀតនូវទំនាក់​ទំនង​ប្រពៃណីមិត្ត​ភាព​យ៉ាង​ល្អ ប្រសើរ​រវាងវៀតណាមជាមួយតំបន់​មជ្ឈឹមបូព៌ា​និងតំបន់អាហ្វ្រិក។​


ដោយតួនាទីនិងសក្កានុភាព​យ៉ាងធំធេងរបស់តង់ហ្សានី ម៉ូសំប៊ិក និងអ៊ីរ៉ង់ ក្នុងតំបន់អាហ្វ្រិកនិងមជ្ឈឹមបូ​ព៌ា ក្នុង​ដំណើរ​ទស្ស​នកិច្ច​លើក​នេះ ប្រធានរដ្ឋ​ Truong Tan Sang និងរួមជាមួយថ្នាក់ដឹក​នាំនៃ​ប្រទេសទាំង​បី​នេះ ផ្លាស់​ប្តូរ​លើ វិធាន​ការជាក់​ស្តែង​នានា ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ប្រពៃណី ព្រម​ទាំង​ជម្រុញ​កិច្ច​សហ​ប្រតិ​បត្តិ​ការទ្វេភាគី លើគ្រប់វិស័យ។ ដំណើរទស្សនកិច្ច​របស់​លោក Truong Tan Sang ទៅកាន់ប្រទេសទាំង​បី​នេះ បាន​បើក​ចេញ​ទំព័រ​ថ្មី នៃទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាង​ល្អប្រសើរ រវាងវៀតណាមជាមួយ​ប្រទេស​តង់​ហ្សានី ម៉ូសំ​ប៊ិក និង​អ៊ីរ៉ង់ ដើម្បីផលប្រយោជន៍​របស់​ប្រជាជន​ នៃប្រទេស​នីមួយៗ ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់​និង​លើពិភពលោក៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top