• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបង្កើនការជួបប្រាស្រ័យមិត្តភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់ស្វយ័ត Zhuang ខេត្ត Guangxi


វៀតណាមបង្កើនការជួបប្រាស្រ័យមិត្តភាពសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយតំបន់ស្វយ័ត Zhuang ខេត្ត Guangxi (Image: VNA)

នាថ្ងៃទី ២៧ ខែ​មេសា ឆ្នាំ​២០១៦ នៅជំនួប​សន្ទនាជាមួយលោក Peng Qinghua​ លេខា​គណៈ​កម្មាធិការ​បក្ស​តំបន់​ស្វយ័ត​ជន​ជាតិ Zhuang ខេត្ត Guangxi របស់​ចិនដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅវៀត​ណាម នាយ​ក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​​វៀតណាម លោក Nguyen Xuan Phuc បានសម្តែងគោលបំណងថា៖ រដ្ឋអំណាច​ខេត្ត Guangxi លើក​ទឹក​ចិត្ត បណ្ដាសហគ្រាសនាំចូលកសិរុក្ខជលផលរបស់វៀតណាម ជាពិសេស​គឺមុខ​ទំនិញ​អង្ករ​សំដៅ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ពា​ណិជ្ជកម្ម រវាងវៀតណាមនិង​ចិនអភិវឌ្ឍន៍និរន្នភាពធ្វើឲ្យស៊ីជម្រៅសកម្មភាព ​ជួបប្រាស្រ័យ​ប្រជាជន​ទ្វេភាគី​។ នាយក​រដ្ឋ​មន្ត្រីវៀតណាម ​ក៏បាន​ស្នើរឲ្យភាគី​ទាំងពីរ​អនុវត្ត​យ៉ាង​ម៉ត់​ចត់​ កិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិកា​រការ​ពារ​ និង​ធ្វើអាជីវកម្មធនធានទេសចរណ៍ តំបន់ល្បាកទឹក Ban Gioc កិច្ចព្រមព្រៀង​ស្តីពីសេរី​ភាព​​នាវាចរណ៍​នៅច្រក​ទ្វារ​ទន្លេ Bac Luan ហើយ បើកថ្មីនិងលើក​កំពស់​គុណភាព ​នៃច្រក​ទ្វារព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ជំរុញ​ពាណិជ្ជ​កម្ម​ រួមជាមួយគ្នាកសាងខ្សែព្រំដែនសន្តិភាពស្ថិរភាព និងសហប្រតិបត្តិការ។ នា​ថ្ងៃ​ដដែល នាយក​រដ្ឋមន្ត្រី  Nguyen Xuan Phuc បានជួបសន្ទនាជាមួយលេ​ខាគណៈកម្មាធិការបក្សខេត្ត  Guizhou លោក Chen Min'er ផងដែរ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top