• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងបន្តផ្លាស់ប្ដូរថ្មីនិងធ្វើសមាហរណកម្មក្នុងយុគសម័យថ្មី

បន្តសកម្មភាពក្នុងឱកាសចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី៧៩ និងធ្វើការនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី ២៣ កញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារ និងថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់នៅសាកល វិទ្យាល័យកូឡុំប៊ី។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយនៅសាកលវិទ្យាល័យកូឡុំប៊ី សហរដ្ឋអាមេរិក។ (រូបថត៖ VOV)

ថ្លែងនៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា វៀតណាមនឹងបន្តជំរុញខ្លាំងនូវបុព្វហេតុផ្លាស់ប្ដូរថ្មី និងធ្វើសមាហរណកម្មអន្តរជាតិលើគ្រប់ ជ្រុងជ្រោយនិងទូលំទូលាយ; នឹងបន្តជាគោលដៅប្រកបដោយស្ថិរភាព គួរឱ្យទុកចិត្ត និងទាក់ទាញសម្រាប់អ្នកវិនិយោគ សហគ្រាស និងភ្ញៀវទេសចរបរទេស៖

ដោយមានឋានៈនិងកម្លាំងថ្មីរបស់ប្រទេសជាតិ វៀតណាមប្តេជ្ញាអនុវត្តន៍ប្រកប ដោយប្រសិទ្ធភាពនូវការទូតសម័យថ្មី ត្រៀមខ្លួនជាស្រេចដើម្បីរួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចូលក្នុងខឿននយោបាយពិភពលោក សេដ្ឋកិច្ចសកល និងវប្បធម៌មនុស្ស ជាតិ។ ជាពិសេស យើងខ្ញុំនឹងរួមដៃជាមួយមិត្តភក្តិ និងដៃគូនានា ដើម្បីដោះស្រាយ បញ្ហាប្រឈមសកលជាបន្ទាន់នានា ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង អាហារ សន្តិសុខសុខាភិបាល សន្តិសុខប្រភពទឹក... ហើយជំរុញការកសាងសណ្តាប់ ធ្នាប់អន្តរជាតិដោយយុត្តិធម៌ សមធម៌ ដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ

ស្ដីពីការលើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិកទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានអះអាងនិងរំលេចនូវតួនាទី នៃស្មារតីផ្សះផ្សារ គោរព និងយោគយល់គ្នាទៅវិញទៅមក។ ក្នុងនោះ សំខាន់បំផុតគឺ ការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងរបបនយោបាយរបស់គ្នា ទៅវិញទៅមក។ ឆ្លើយសំណួរអំពីតុល្យភាពទំនាក់ទំនងរវាងប្រទេសនានាដើម្បី អភិវឌ្ឍន៍ជាមួយគ្នា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានមានប្រសាសន៍ថា៖

វៀតណាមកំណត់យ៉ាងច្បាស់ថាសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ។ ខ្ញុំក៏ ជឿជាក់ដែរថា អនាគតនៃទំនាក់ទំនងវៀតណាម-អាមេរិកគឺភ្លឺស្វាងណាស់។ បទ ពិសោធន៍របស់ប្រជាជាតិយើងខ្ញុំ បានបង្ហាញថា ប្រសិនបើយើងមានសុឆន្ទៈក្នុងការ បង្កើនការយោគយល់គ្នា គោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក និង ផ្ទៀងស្តាប់គ្នាទៅវិញទៅមកនោះ វានឹងជំរុញវប្បធម៌សន្ទនា ហើយមិនមានបញ្ហាអ្វីដែល យើងមិនអាចដោះស្រាយបានទេ។ វៀតណាមមានទំនាក់ទំនងល្អជាមួយទាំងចិន សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសជាច្រើនទៀតជុំវិញពិភពលោក

លោកអគ្គលេខាបក្ស ប្រធានរដ្ឋក៏បានចង្អុលបង្ហាញទិសដៅសេដ្ឋកិច្ច សង្គម និងវិស័យអភិវឌ្ឍន៍អាទិភាពរបស់វៀតណាម ដើម្បីអាចអនុវត្តន៍បាននូវសមិទ្ធិផល វិទ្យាសាស្ត្ររបស់ពិភពលោក; បង្កើតរបកគំហើញខាងស្ថាប័ន និងធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់ រួមចំណែកនាំប្រទេសជាតិឱ្យឈានទៅរកយុគសម័យថ្មី យ៉ាងរឹងមាំ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ កសាងខេត្ត Dong Nai ឲ្យក្លាយទៅជាមជ្ឈមណ្ឌលឧស្សាហកម្មនិងនគរធំទំនើបរបស់ប្រទេសទាំងមូល

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង Bien Hoa ខេត្ត Dong Nai នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សខេត្ត Dong Nai ដើម្បីវាយតម្លៃពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមលើភូមិសាស្ត្រខេត្តក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ។

Top