• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងដើរតួនាទីដឹកនាំ​ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយចីរភាព

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មាធិការសេដ្ឋកិច្ចសង្គមអាស៊ី-ប៉ាស៊ីហ្វិក (ESCAP) លោកស្រី Armida Salsiah Alisjahbana នៅថ្ងៃទី ៦ ខែកក្កដា បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃនៅវៀតណាម (ថ្ងៃទី ៣ - ៦ ខែកក្កដា)។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបអគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ ESCAP លោកស្រី Armida Salsiah Alisjahbana ។ Dương Giang/TTXVN

នៅក្នុងជំនួបនិងកិច្ចសន្ទនាជាមួយថ្នាក់ដឹកនាំវៀតណាមក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការរងអង្គការសហប្រជាជាតិបានអះអាងថា អង្គការនានារបស់អង្គការសហប្រជាជាតិនិយាយរួមនិង ESCAP និយាយដោយឡែកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងភាពជាដៃគូជាមួយវៀតណាម ហើយបានសន្យានឹងយកចិត្តទុកដាក់និងគាំទ្រយ៉ាងសកម្មដល់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងគណៈកម្មាធិការសេដ្ឋកិច្ចសង្គមអាស៊ី-ប៉ាស៊ីហ្វិក លោកស្រី Armida Salsiah Alisjahbana បានចាត់ទុកថា៖ “វៀតណាមមានតួនាទីយ៉ាងសំខាន់ណាស់។ ខ្ញុំចង់សូមវាយតម្លៃខ្ពស់ចំពោះវៀតណាម ដោយមានការរួមវិភាគទានយ៉ាងសកម្មចំពោះ ESCAP។ នាបច្ចុប្បន្ន វៀតណាមជាប្រទេសដែលទើបលេចចេញក្នុងតំបន់ កម្លាំងប្រជាជនវ័យក្មេងច្រើន ខឿនសេដ្ឋកិច្ចសកម្ម សន្ទស្សន៍សុខុមាលភាពសង្គមក៏ត្រូវបានកែលម្អផងដែរ។ ដោយហេតុនេះ ការរំពឹងទុករបស់យើងគឺវៀតណាមនឹងដើរតួនាទីកាន់តែធំធេង ជាពិសេសគឺតួនាទីដឹកនាំក្នុងឋានៈជាប្រទេសដែលទើបលេចចេញ ខឿនសេដ្ឋកិច្ចទើបលេចចេញក្នុងការដាក់ចេញដំណោះស្រាយសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាឧទាហរណ៍គឺគំនិតផ្តួចផ្តើមធ្វើសកម្មភាពដើម្បីអាកាសធាតុ”។

យោងតាមអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត វៀតណាមកំពុងប្រឈមមុខនឹងការសាកល្បងជាច្រើនពីការប្រែប្រួលអាកាសធាតុ ជម្លោះ ជំងឺរាតត្បាត និងគ្រោះធម្មជាតិ។ ដើម្បីឆ្លើយតបនឹងស្ថានភាពនេះ វៀតណាមគប្បីអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន្ន នាំមកនូវផលប្រយោជន៍ដល់មនុស្សគ្រប់រូប ក្នុងនោះវិស័យដែលត្រូវការយកចិត្តទុកដាក់គឺការអប់រំ សុខាភិបាល ទឹកស្អាត ការពារបរិស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិឆ្នាំ ២០២៤

រសៀលថ្ងៃទី៦ ខែកុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំលើកទី ១០ អំពីការបូកសរុបសកម្មភាពរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការធ្វើបរិវត្តកម្មឌីជីថល និងគម្រោងលេខ ៦ ស្តីពីការអភិវឌ្ឍន៍ និងអនុវត្តទិន្នន័យស្តីពីចំនួនប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិក។

Top