• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូនេស៊ីមានសុន្ទរកថារួមនៅក្រុមប្រឹក្សាសន្តិសុខស្តីពីស្ថានភាពនៅអាហ្វ្រិកកណ្តាល


 ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

នៅ​ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ (តាមម៉ោងទីក្រុងញូវយ៉ក) ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហ​ប្រជាជាតិ​បាន​បើក​សម័យ​ប្រជុំតាមអ៊ិនធឺរណែត ស្តីពីស្ថានភាពនៅអាហ្វ្រិកកណ្តាល និងប្រតិបត្តិការរបស់​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​នៅតំបន់នេះ (UNOCA)។
 
បង្ហាញរបាយ​ការណ៍ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខ តំណាងពិសេសនៃ​អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ​ប្រចាំអាហ្វ្រិក​កណ្តាល លោក Francois Louncény Fall បានឲ្យដឹងថា ការព្រួយបារម្ភ​បច្ចុប្បន្ន​ចំពោះ​ស្ថាន​ភាព​នយោបាយ ក្នុងតំបន់នេះ គឺការបោះឆ្នោតដែលប្រ ព្រឹត្តទៅក្នុងឆ្នាំ ២០២០ និង ឆ្នាំ ២០២១ តាមប្រទេស​ចំនួន​ ៨ នៃចំណោមប្រទេសទាំង១១ ក្នុងតំបន់។ លោករូបនេះបានអំពាវនាវដល់សហ គមន៍អន្តរជាតិ ពង្រឹង​កិច្ច​សហប្រតិបត្តិការនិងជួយឧបត្ថម្ភដល់បណ្តាប្រទេសអាហ្វ្រិកកណ្តាល ដើម្បីធានាស្ថេរភាព សន្តិសុខក៏​ដូចជា​ធ្វើឱ្យ​ប្រសើរ​ឡើងនូវស្ថានភាពមនុស្សធម៌នៅទីនេះផងដែរ។
 
ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានក្រុមបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បាន​ធ្វើ​សេចក្តី​​ថ្លែងការណ៍​រួមក្នុងនាម​វៀតណាម និង​ឥណ្ឌូនេស៊ីដោយ​សង្កត់ធ្ងន់​លើភាព​ចាំបាច់​ត្រូវដោះ​ស្រាយឲ្យ​ដល់ឬ​សគល់នូវមូលហេតុញាំងឲ្យអស្ថិរភាពសន្តិ​សុខ តាម​រយៈ វិធានការ​គ្រប់ជ្រុងជ្រោយ​និងរយៈ​ពេល​វែង​ ក្នុង​នោះមានការពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្សះផ្សា ការដោះស្រាយបញ្ហាប្រឈមពីក្រុមប្រដា​ប់អាវុ​ធនិ​ង​ឧក្រិដ្ឋក​ម្មឆ្លងដែន ជាពិសេស ប​ង្កលក្ខខណ្ឌនិង​ឱកាសអភិវឌ្ឍ​សម្រាប់​បណ្តាប្រ​ទេសនៅ​អាហ្វ្រិក​កណ្តាល។ លោក​ឯកអគ្គ​រដ្ឋទូតបាន បញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ​ក្នុងតំបន់​និងគាំ​ទ្រកា​រ​ចូលរួ​ម​វិភាគ​ទានរបស់សហភាពអាហ្រ្វិ​ក ក៏ដូចជាសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកក​ណ្តាល ដើម្បីគោលដៅធានា បិរយាកាស​ស្ថិរភា​ព​​និងការ​អភិវឌ្ឍសម្រាប់ប្រជាជននៃប្រទេសអាហ្វ្រិកក​ណ្តាល។ យ៉ាងណាមិញ ប្រទេស​អាស៊ាន​ជាច្រើន​ ក្នុង​នោះ មានវៀតណាមនិងឥណ្ឌូនេស៊ី កំពុងបានចូលរួមចំណែកយ៉ាងសកម្ម​ក្នុងការ​ថែរក្សា​សន្តិភាព និង​សន្តិ​សុខ​អន្តរជាតិនៅ​អាហ្វ្រិកកណ្តាល តាមរយៈការបញ្ជូនកងកម្លាំងទៅចូលរួមបេសក កម្មថែរក្សាសន្តិភាព​របស់​អ​ង្គការសហប្រជាជាតិនៅក្នុងតំបន់នេះផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top