• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបនឹងធ្វើជាសក្សីលើសកម្មភាពសហប្រតិបត្តិការជាច្រើនក្រោយកូវីដ ១៩

នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប Tran Thanh Cong បានចូលរួមកម្មវិធី “សួស្តីឆ្នាំថ្មីឆ្នាំ ២០២២” របស់វិទ្យុជាតិអេហ្ស៊ីប។

លោកឯកអគ្គរដ្ឋទូតបានពិនិត្យមើលឡើងវិញ សមិទ្ធិផលលេចធ្លោរបស់វៀតណាមក្នុងឆ្នាំកន្លង មក ព្រមទាំងបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត។

ទាក់ទិននឹងកិច្ចការបរទេស លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានសង្កត់ធ្ងន់ថា វៀតណាមអភិវឌ្ឍន៍ទំនាក់ទំនងការបរទេសយ៉ាងខ្លាំងក្លា និងចូលរួមយ៉ាងសកម្មក្នុងជីវភាពរបស់សហគមន៍អន្តរជាតិ។ វៀតណាមបានបោះជំហានយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងទាំងនេះឱ្យកាន់តែស៊ីជម្រៅ មានការទុកចិត្តនយោបាយខ្ពស់។  ទំនាក់ទំនងទ្វេភាគីនិងពហុភាគីទាំងនោះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមនូវបរិយាកាសសន្តិភាពនិងស្ថិរភាព និងបង្កើតលក្ខខណ្ឌអន្តរជាតិអំណោយផលសម្រាប់ការកសាង និងការពារជាតិ។

ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong បានអះអាងសារជាថ្មីថា កិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងអេហ្ស៊ីបបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើគ្រប់វិស័យ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជាប្រចាំអំពីបញ្ហាអន្តរជាតិនិងតំបន់ ហើយធ្វើការយ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌនៃអង្គការអន្តរជាតិ ដើម្បីសម្រេចបានផលប្រយោជន៍រួម។ លោកឯកអគ្គរដ្ឋទូត Tran Thanh Cong ជឿជាក់ថា ដោយមានទំនាក់ទំនងល្អ ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងកាន់តែជោគជ័យ កិច្ចសហប្រតិបត្តិការកាន់តែសំខាន់ និងមានប្រសិទ្ធភាព។ បន្ទាប់ពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ប្រទេសទាំងពីរនឹងពង្រឹងខ្លាំងថែមទៀតលើការផ្លាស់ប្តូរពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top