• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល

 

នាថ្ងៃទី ២៦ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ“ ឱកាសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគនិងអភិវឌ្ឍន៍រវាងវៀតណាមនិងអេហ្ស៊ីប” ។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Sharm El Sheikh ប្រទេសអេហ្ស៊ីប។ ថ្លែងមតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានសង្កត់ធ្ងន់ថា បេសកកម្មរបស់សិក្ខាសាលាគឺឧទ្ទេសនាមនិងផ្សព្វផ្សាយរូបភាពនិងគោលដៅទេសចរណ៍របស់វៀតណាមដល់ប្រទេសមិត្តអេហ្ស៊ីប ដើម្បីរួមចំណែកបង្កើនបរិមាណភ្ញៀវទេសចរអេហ្ស៊ីបមកកាន់ប្រទេសវៀតណាម។ លើសពីនេះទៅទៀត សិក្ខាសាលានេះក៏ជាឱកាសមួយ ដើម្បីទទួលយកព័ត៌មាននិងយោបល់ឆ្លើយតបវិញពីបណ្តាក្រុមហ៊ុននិងធុរជននៅអេហ្ស៊ីបផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះតំណាងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបក៏បានជម្រាបជូនរបាយការណ៍ស្តីពីសកម្មភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរព្រមទាំងចុះបញ្ចាំងខ្សែភាពយន្តឯកសារណែនាំអំពីទេសភាពនិងប្រទេសនិងប្រជាជនវៀតណាមផងដែរ៕

   តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top