• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh ក្នុងជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោក John Kerry។ (រូបថត៖ VGP
 

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការ បរទេសវៀត ណាម លោក Pham Binh Minh បានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយ បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ លោក John Kerry។ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ ធ្វើឲ្យ ស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីដោយឈរលើមូលដ្ឋាននៃការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដី ប្រព័ន្ធនយោបាយរបស់គ្នា ដើម្បីផលប្រយោជន៍ ទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស Pham Binh Minh បានស្វាគមន៍ ការដែលរដ្ឋអំណាចលោកប្រធានាធិបតី Biden បង្កើនការសន្យានិងជំរុញការខិតខំ ប្រឹងប្រែងជាសកល សំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការនាំ អាមេរិកវិលត្រឡប់មកកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុឡើង វិញ។ ជាប្រទេសមួយក្នុងចំណោមប្រទេសដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ដោយសារការប្រែប្រួលអាកាសធាតុនោះ ដោយមានគោលជំហរខ្លាំងក្លានិងការប្ដេជ្ញា ចិត្តនយោបាយខ្ពស់ វៀតណាមបាននិងកំពុងគាំទ្រដល់ការសន្យាអន្តរជាតិនិង កិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយប្រទេសដទៃដើម្បីដោះស្រាយបញ្ហាប្រឈម អំពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានការបង្កើនកិច្ចសហប្រតិបត្តិការជាមួយ អាមេរិកផង។ ជាការឆ្លើយតប លោកបេសកជនពិសេស John Kerry បានបញ្ជាក់ថា អាមេរិកបន្តយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ព្រមទាំងនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការនិងជួយឧបត្ថម្ភដល់ប្រទេស កំពុងអភិវឌ្ឍនានាក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ រួមទាំងប្រទេសវៀត ណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top