• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២២-២០២៦

CF គឺជាឯកសារយុទ្ធសាស្ត្រសំខាន់ដែលណែនាំនិងតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការ សហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។
  ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។ (រូបថត៖ baochinhphu.vn)  

នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (CF) ដំណាក់កាល ២០២២-២០២៦ រវាងរដ្ឋាភិបាល
វៀតណាម និងទីភ្នាក់ងារអចិន្រ្តៃយ៍និងមិនអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិប្រចាំនៅ​វៀតណាម។ CF គឺជាឯកសារយុទ្ធសាស្ត្រសំខាន់ដែលណែនាំនិងតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរក​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្របខណ្ឌយុទ្ធសាស្រ្តផ្តោតលើវិស័យអភិវឌ្ឍន៍សំខាន់ៗចំនួនបួននោះគឺ៖ ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន; ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងបរិស្ថាននិរន្តរភាព; ការចែករំលែកវិបុលភាព; អភិបាលកិច្ចនិងការទទួលបានយុត្តិធម៌។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖

“រួមជាមួយដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភ​វៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងចូលរួមយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍរួមរបស់ពិភពលោក តាមរយៈការផ្តល់ប្រឹក្សា ជួយគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាល​វៀតណាម; ចែករំលែកបទពិសោធន៍របស់វៀតណាមជាមួយប្រទេសកំពុងអភិវឌ្ឍន៍; ណែនាំបទពិសោធន៍ជំនាញ ដើម្បីធានាការឆ្ពោះទៅរកសេដ្ឋកិច្ចរីកចម្រើនបៃតង ប្រកបដោយនិរន្តរភាព តុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម”។

រីឯខ្លួនវិញ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា គោលការណ៍មិនទុកនរណាម្នាក់នៅពីក្រោយ ត្រូវបានបង្ហាញតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលជាការសន្យាជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅវៀតណាម។ អ្នកសម្របសម្រួល Pauline Tamesis បានបញ្ជាក់សារជាថ្មីនូវការសន្យារបស់អង្គការសហប្រជាជាតិក្នុងការ​កសាងទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាលវៀតណាម និងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top