• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងហ្វីលីពីនជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឲ្យបានខ្លាំងក្លាថែមទៀត


 រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតូបណាម នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយគណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីន ដឹកនាំដោយលោក រដ្ឋមន្ត្រី Delfin Lorenzana (រូបថតៈ VOV)
 

 ទទួល​តាមការអញ្ជើញរបស់រដ្ឋមន្រ្តីក្រ សួងការពារប្រទេសវៀតណាមលោក Ngo Xuan Lich រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ហ្វីលីពីន លោក Delfin Lorenzana បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ ពីថ្ងៃទី ១០ ដល់​ថ្ងៃទី ១៣ ខែមីនា។

នាព្រឹក​ថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៩ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះគណៈប្រតិភូក្រ សួង ការពារ​ជាតិ​ហ្វីលីពីន​ដែលដឹកនាំដោយលោករដ្ឋមន្ត្រី Delfin Lorenzana បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោម​អធិបតីភាព​របស់លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich។ បន្ទាប់ពីពិធីទទួលស្វាគមន៍ លោករដ្ឋមន្រ្តី Ngo Xuan Lich បាន​អញ្ជើញជួបសន្ទនាជាមួយលោករដ្ឋមន្ត្រី Delfin Lorenzana ផងដែរ។

 
 ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថតៈ VOV)
 

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវ​ទស្សនៈ​ស្តីពីស្ថានភាព​ពិភព​លោកនិង​តំបន់ស្ថាន​ភាព​នៃប្រទេស​និមួយៗ​ ក៏ដូចជាទំនាក់ទំនងការពា​រជាតិទ្វេភាគីនាពេលកន្លងមក ក្នុង​នោះ ​ផ្តោត​សំខាន់​លើលទ្ធផល​ដែលសម្រេចបាន​ ចាប់តាំងពីក្រសួងការពារជាតិ​ នៃប្រទេសទាំងពីរបានចុះហត្ថ​លេខាលើ​ “កិច្ច​ព្រម​ព្រៀង​ស្តីពីទំនាក់ទំនងក្នុងវិ​ស័យការពារជាតិ” ​កាលពីឆ្នាំ២០១០ ​ហើយចាប់​តាំងពី​ប្រទេស​ទាំងពីរ​បាន​លើកតំ​កើង​ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រនា​ឆ្នាំ ​២០១៥ ​មក។
​ 
រដ្ឋមន្ត្រី​ក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីន លោក Delfin Lorenzana បានឯកភាព បន្តជំរុញ​ទំនាក់ទំនង​រវាង​ក្រសួង​ការពារ​ជាតិ​នៃប្រទេសទាំ​ងពីរក្នុង​រយៈពេល​ខាង​មុខ​ ជាពិសេសរក្សាការ ​ជួបប្រាស្រ័យ កា​រផ្លាស់ប្តូរ​យោបល់​និង​គាំទ្រគំនិត​ផ្តួចផ្តើម​របស់គ្នា​ទៅវិញ​ទៅមកនៅ​បណ្តាវេទិកាព​ហុភាគី។ ហ្វីលីពីនបានគាំទ្រវៀ​តណាម ក្នុងការ​រៀបចំ​សកម្មភាព​និង​កិច្ច​ប្រជុំយោធា​-ការពារ​ជាតិ ខណៈពេលដែលវៀតណាមកាន់តួនាទី​ជាប្រធានអាស៊ាននា​ឆ្នាំ២០២០ និងជំរុញកិច្ច​សហ​ប្រតិបត្តិ​ការ​នៅ​ក្នុងវិស័យមួយចំនួន ដូចជា​ការជួបប្រាស្រ័យរវាងនាយទាហាន​វ័យក្មេ​ង ឧស្សាហកម្ម​ការពារ​ជាតិ សន្តិសុខ​ក្រៅប្រពៃណី កងទ័ពអាកាស​និងពេទ្យ​យោធាជាដើម។

 
 គណៈប្រតិភូក្រសួងការពារជាតិហ្វីលីពីនអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (រូបថតៈ VOV) 
 

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅវៀតណាម គណៈប្រតិភូ​ក្រសួងការ​ពារជាតិ​ហ្វីលីពីន​បាន​ទៅទស្សនា​និង​ជួបធ្វើ​ការ​ជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហ​កម្មទូរគម នាគម​ន៍យោធា ​(Viettel) និង​អញ្ជើញ​ចូល​ប្រាំង​តម្កល់​សពដើម្បី​គោរពវិញ្ញា​ណក្ខ័ន្ធរបស់លោកប្រធានហូ​ជីមិញ រួមទាំងទៅទស្សនា​រមណីដ្ឋាន​និងកេរ​ដំណែល​ប្រវត្តិសាស្ត្រ​មួយចំនួន នៅទីក្រុងហាណូយផងដែរ៕​
 

តា​ម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top