• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 វៀតណាមនិងហ្វាំងឡង់ពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ 

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ អនុប្រ​ធានរដ្ឋវៀតណាម លោក​ស្រី Dang Thi Ngoc​ Thinh​ បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​នៅហ្វាំងឡង់​។ ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ច ដែលប្រព្រឹត្តិទៅចា​ប់ពីថ្ងៃទី​​១៦ ដល់​ថ្ងៃ​ទី​១៩ ​ខែតុលា​ លោកស្រី​ Dang Thi Ngoc Thinh មានជំនួបសន្ទនាជាមួ​យថ្នាក់ដឹក​នាំក្រសួង​ ស្ថាប័ន និង​សហគ្រាស​ ហ្វាំងឡ​ង់មួយចំនួន។ នៅក្នុងជំនួបសន្ទនា​ជាមួយរដ្ឋមន្ត្រី​ ក្រសួងពាណិជ្ជកម្មបរទេស និ​ង​អភិវឌ្ឍន៍​​ហ្វាំង​ឡង់ ​លោក Kai Mykkanen នោះ លោកស្រីអនុប្រធា​នរដ្ឋបាន​ឲ្យដឹងថា រដ្ឋាភិបាល​វៀតណាម​កំពុង​ជំរុញការ​រៀប​ចំរចនាសម្ព័ន្ធឡើងវិញខឿនសេ​ដ្ឋកិច្ច ​ធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រា​សរដ្ឋ និង​ជំរុញ​ការ​តភ្ជាប់​សេដ្ឋកិច្ចតាមរយៈកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេ​ភាគី និងពហុភាគី។ រីឯខ្លូនវិញ ​លោក Kai Mykkanen​ បានឲ្យដឹងថា នាពេលខា​ងមុខ ហ្វាំងឡង់​ផ្ដល់អាទិភាព​សហប្រតិបត្តិការ ជាមួយ​វៀត​ណាម លើ​វិស័យ​សេដ្ឋកិច្ច - ពាណិជ្ជកម្ម។ ដូច្នេះ លោកបានស្នើ​ឲ្យវៀតណាមបន្តបង្កលក្ខ​ណៈងាយស្រួល សម្រាប់សហគ្រាស ហ្វាំងឡង់​វិនិយោគ ផ្ទេរប្រគល់បច្ចេកវិទ្យា​ និងធ្វើអាជីវកម្មយូរអង្វែង​នៅវៀ​តណាម ជាពិសេស​លើវិស័យ​ដែល​មាន​ប្រៀបខ្លាំង​របស់ហ្វាំង​ឡង់ដូ​ចជា៖ បច្ចេកវិទ្យាអនាម័យ បច្ចេក​វិទ្យា ព័ត៌មាន ប្រព័ន្ធផ្សព្វ​ផ្សាយ គ្រប់​គ្រង​ទឹក​ ​និង​កសិកម្មជាដើម​។

នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រី​ក្រសួង​អប់រំ និងវប្បធម៌ លោកស្រី Sanni Grahn-L​aasonen នោះ លោ​ក​ស្រី Dang Thi Ngoc Thinh មានបំណងថានាពេ​លខាង​មុខ ភាគី​ទាំងពីរ​នឹងមាន​កិច្ច​សហប្រតិបត្តិកា​រជាច្រើន​ថែម​ទៀត​ ហើយស្នើឲ្យហ្វាំងឡង់បង្កើនអាហា​រូបករណ៍សំ​រា​ប់និស្សិតវៀតណា​មផងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top