• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសាធារណរដ្ឋឆែកមានសក្ដានុពលច្រើនសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិឆែក Jana Cernochova ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍លោក Phan Van Giang។
  ទិដ្ឋភាពនៃកិច្ចប្រជុំ។ រូបថត៖ VOV  

នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការក្រសួងការពារប្រទេស លោករដ្ឋមន្ត្រី Phan Van Giang បានអញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការចំពោះរដ្ឋមន្ត្រី Jana Cernochova

នៅក្នុងជំនួបពិភាក្សាភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពថា     សក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងសាធារណៈរដ្ឋឆែក នៅតែមានច្រើនសម្រាប់ការអភិវឌ្ឍ ជាពិសេសលើវិស័យដូចជាការបណ្តុះបណ្តាល និងឧស្សាហកម្មការពារជាតិ ធានាបច្ចេកទេស។ ដូច្នេះហើយ នាពេលខាងមុខ ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; មានកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; បន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌ និងយន្តការពហុភាគី។

ពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់ និងបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានចែករំលែកអំពីសារៈសំខាន់នៃការធានាសន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ គាំទ្រតួនាទីមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងយន្តការសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូរបស់ខ្លួន។

រដ្ឋមន្ត្រី Phan Van Giang សង្ឃឹមថា សាធារណៈរដ្ឋឆែក ក្នុងឋានៈជាប្រធានប្តូរវេនសហភាពអឺរ៉ុប (EU) នឹងបន្តគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងវៀតណាម និង EU លើវិស័យការពារជាតិ ក្នុងនោះមានកិច្ចព្រមព្រៀងបង្កើតក្របខ័ណ្ឌចូលរួមសកម្មភាពគ្រប់គ្រងវិបត្តិជាមួយសហភាពអឺរ៉ុបរបស់វៀតណាម៕

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top