• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហរដ្ឋអាមេរិកពង្រើនកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល


 ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលរវាងវៀតណាមនិងសហរដ្ឋអាមេរិក (រូបថតៈ VOV)
 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ  ភាគីទាំងពីរ​បាន​ចុះហត្ថ​លេខាលើ​អនុស្ស​រណៈនៃ​ការ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការក្នុងវិស័យថាមពល។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បាន​អោយ​ដឹងថា អនុស្សរណៈនេះ បានបង្ហាញពីការគោរពរដ្ឋាភិបាលទាំងពីរសម្រាប់ ខ្លឹមសារសំខាន់​នៃកិច្ច​សហប្រតិ​បត្តិ​ការនាពេលអនាគត ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាង ប្រទេស វៀតណាមនិង​សហរដ្ឋ​អាមេរិក​តែ​ម្តង។
 
រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា៖ “តាមរយៈការ​ចុះហត្ថ​លេខា​លើ​ឯកសារនេះ ភាគីទាំងពីរបានកំណត់គោល ដៅរួមនិង ដំណោះស្រាយទូទៅ ដើម្បី​ពង្រីក​និង​បន្តធ្វើ​ឱ្យស៊ី​ជម្រៅ​នូវទំនាក់ទំនង សហប្រតិបត្តិការប្រកបដោយផលប្រយោជន៍ទៅវិញទៅមករវាងរដ្ឋទាំងពីរ ជាពិសេស​  ​បង្ហាញនូវតួនាទីរបស់រដ្ឋាភិបាលទាំងពីរ ក្នុងកា​រ បង្កលក្ខណៈ​ងាយស្រួល​បំផុត​សម្រាប់​សហគមន៍​អាជីវកម្ម​និង​ដៃគូនានានៃភាគីទាំងពីរ សហការជាមួយគ្នាដើម្បីស្គាល់ពីកាលានុវត្តភាព ទាក់ទងផ្ទាល់ជា​មួយ​ទីផ្សារ​។ វៀតណាមក៏បានកំណត់ថា សហរដ្ឋអាមេរិជា ដៃគូសំខាន់ មិនមែនថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពី​រកំពុ​ងរីកចម្រើនយ៉ាងឆាប់រហ័សប៉ុណ្ណោះទេ ​ថែមទាំងជាទីផ្សារមាន​សក្តានុពល​ដ៏សំបូរ​បែបសម្រាប់​ប្រភពផ្គត់​ផ្គង់ឧស្ម័ន​រាវ សម្រាប់ផ្គត់ផ្គង់អោយវៀតណាមនាដំណា​ក់ កាលខាងមុខទៀតផ​ង”។
 
ឧបការី​រដ្ឋមន្ត្រីការបរទេសអាមេរិក  ទទួលបន្ទុកបញ្ហាថាមពលលោក Francis Fannon  ក៏បានវាយ​តម្លៃ​ខ្ពស់​ចំពោះ ​សារៈសំខាន់នៃអនុស្សរ​ណៈក្នុងការ​ពង្រឹងនិង​ពង្រីកទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​នាពេល​ខាង​មុខ​នេះ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top