• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហរដ្ឋអាមេរិកបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការជំនះផលវិបាកនៃសង្គ្រាម

លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានសម្តែងគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលការអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការ ដោយផ្តោតលើវិស័យជាច្រើន។

 លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោក John Noh ជំនួយការរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។ (រូបថត៖ VNA)

ក្នុងឱកាសចូលរួមគណៈប្រតិភូជាន់ខ្ពស់វៀតណាម អមដំណើរអគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម ទៅចូលរួមសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨១ និងធ្វើសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបលោក John Noh ជំនួយការរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិក។ ក្នុងជំនួបនោះ លោក John Noh បានបញ្ជាក់ពីការគាំទ្រយ៉ាងមុតមាំ និងការប្តេជ្ញាចិត្តរបស់ក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងការបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ក្នុងវិស័យដោះស្រាយផលវិបាកនៃសង្គ្រាម ដោយចាត់ទុកនេះជាអាទិភាពចម្បងក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។

លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានសម្តែងគោលបំណងថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលការអនុវត្តន៍ខ្លឹមសារសហប្រតិបត្តិការ ដោយផ្តោតលើវិស័យដូចជា៖ កិច្ចសហប្រតិបត្តិការក្នុងការជំនះផលវិបាកនៃសង្គ្រាម; កិច្ចសហប្រតិបត្តិការក្នុងការស្វែងរក ការប្រមូល និងការកំណត់អត្តសញ្ញាណអដ្ឋិធាតុទាហានអាមេរិក និងយុទ្ធជនវៀតណាមពីសង្គ្រាម; កិច្ចសន្ទនាគោលនយោបាយការពារជាតិទ្វេភាគី; ឧស្សាហកម្មការពារជាតិ; សន្តិសុខនាវាចរណ៍; វេជ្ជសាស្ត្រយោធា... លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានស្នើឱ្យសហរដ្ឋអាមេរិកបន្តគាំទ្រវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម អនុវត្តន៍កម្មវិធីជួយឧបត្ថម្ភសហគមន៍ និងការដោះស្រាយបញ្ហាបរិស្ថាន។

នៅថ្ងៃដដែលនោះ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់យ៉ាង បានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា៕

តាម vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អំពាវនាវដល់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក រួមដៃគ្នាកសាងអនាគតជាតិ

នាយប់ថ្ងៃទី ២១ ខែកញ្ញា (តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមព្រឹត្តិការណ៍វប្បធម៌សិល្បៈ "វៀតណាម៖ ដំណើរមាតុភូមិតាមរយៈភាពយន្តនិងតន្ត្រី" និងបានជួបសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិក។

Top