• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងវ៉េណេស៊ុយអេឡាជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគ

ស្ថានទូតវៀតណាមនៅវេណេស៊ុយអេឡាកាលពីថ្ងៃទី ២៥ ខែកញ្ញា បានបើកសិក្ខាសាលាតាមប្រព័ន្ធវីដេអូក្រោមប្រធានបទ “ជំរុញពាណិជ្ជកម្ម វិនិយោគនិងផ្សព្វផ្សាយវប្បធម៌និងទេសចរណ៍រវាងវៀតណាម - វេណេហ្ស៊ុយអេឡា” ដោយមានការចូលរួមរបស់ភ្ញៀវកិត្តិយស ពាណិជ្ជករនិងធុរជនច្រើនជាង ៥០ នាក់មកពីប្រទេសវៀតណាមនិងវេណេស៊ុយអេឡា។

អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងពាណិជ្ជកម្មបរទេសនៃប្រទេសវេណេស៊ុយអេឡា លោក Guillermo Lara (រូបថត៖ eluniversal.com.mx)


សិក្ខាសាលានេះមានគោលបំណងជំរុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីវិនិយោគនិងទេសចរណ៍ ព្រមទាំងណែនាំអំពីសក្តានុពលខាងពាណិជ្ជកម្ម វិនិយោគនិងទេសចរណ៍របស់វៀតណាម។ ក្រៅពីនេក៏មានសកម្មភាពណែនាំអំពីស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់វេណេស៊ុយអេឡា គោលនយោបាយវិនិយោគ ច្បាប់និងការអនុគ្រោះរបស់វ៉េណេស៊ុយអេឡា ក៏ដូចជាឱកាសសម្រាប់សហគ្រាសវៀតណាមនៅពេលដែលឈានចូលទីផ្សារវ៉េណេស៊ុយអេឡាផងដែរ។

ថ្លែងមតិក្នុងសិក្ខាសាលា តំណាងស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡាបានអះអាងថារដ្ឋាភិបាលនិងប្រជាជនវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការទ្វេភាគីនិងមានឆន្ទៈចែករំលែកបទពិសោធន៍ជាមួយ វេណេស៊ុយអេឡា។ ស្ថានទូតមានការចាប់អារម្មណ៍ជាពិសេសលើកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍលើវិស័យពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរ រួមមានសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

គួរបញ្ជាក់ថាវ៉េណេស៊ុយអេឡាគឺជាទីផ្សារសក្តានុពលសម្រាប់ប្រទេសវៀតណាមដែលអាចឆ្លើយតបនឹងគោលដៅពង្រីកទីផ្សារនិងធ្វើពិ ពិធកម្មអាជីវកម្មវៀតណាម។ចំណែកវៀតណាមវិញក៏ជាប្រទេសមួយឈានមុខគេនៅលើពិភពលោក ដែលអាចបំពេញតំរូវការទំនិញជាច្រើនរបស់វ៉េណេស៊ុយអេឡាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

វៀតណាមស្វាគមន៍កម្ពុជានិងថៃក្នុងការចុះហត្ថលេខាលើឯកសារសន្តិភាព

នេះគឺជាការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាម ធូ ហាំង នៅពេលបញ្ចេញមតិអំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលកម្ពុជា និងថៃបានចុះហត្ថលេខាលើឯកសារសន្តិភាព ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានធ្វើឡើងនៅប្រទេស ម៉ាឡេស៊ី។

Top