• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ុងហ្គោលីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌

នារសៀលថ្ងៃទី ៤ ខែមីនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបលោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅវៀតណាម ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមីនា។

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី។ (រូបថត៖ VOV)

លោកប្រធានរដ្ឋ លឿង គឿង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបពិភាក្សាការងារវាងប្រធានតុលាការប្រជាជនកំពូលនៃប្រទេសទាំងពីរ ដែលបានធ្វើឡើងនាព្រឹកថ្ងៃដដែល ក្នុងនោះភាគីទាំងពីរបានឯកភាពលើខ្លឹមសារមួយចំនួនក្នុងការបន្តអនុវត្តន៍អនុស្សរណៈនៃការយោគយល់គ្នា ក៏ដូចជាផែនការ សហប្រតិបត្តិការក្នុងរយៈពេលខាងមុខ។ លោកប្រធានរដ្ឋគាំទ្រចំពោះស្ថាប័នតុលាការនៃប្រទេសទាំងពីរក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋវៀតណាម ក៏បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់តុលាការកំពូលនៃប្រទេសទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ រួមទាំងការអនុវត្តប្រកបដោយប្រសិទ្ធភាពអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុត្តិធម៌ដែលបានចុះហត្ថលេខាក្នុងខែមិថុនា ឆ្នាំ២០២៥ ផងដែរ។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VOV)

រីឯខ្លួនវិញ លោក Ganzorig Damdin ប្រធានតុលាការកំពូលម៉ុងហ្គោលី បានសម្តែងការជឿជាក់ថា ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ក្នុងនោះកិច្ចសហប្រតិបត្តិការផ្នែកយុត្តិធម៌ នឹងក្លាយជាសសរស្តម្ភដ៏សំខាន់មួយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹម និងភរិយា បានបញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន

នាថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋលោកតូ ឡឹមនិងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងណាននីង (ក្វាងស៊ី) បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមេសា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងភរិយា។

Top