• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ាឡេស៊ីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យខ្លាំងក្លាថែមទៀត

នារសៀលថ្ងៃទី ២៣ ខែមិថុនា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនិងបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត COVID-19។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ជួប សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin (រូបថតៈ VGP)


ក្នុងជំនួបនេះ  លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចែករំ លែកនូវបទពិសោធន៍របស់វៀតណាមអំពីការបង្ការនិងទប់ស្កាត់ជំងឺឆ្លង ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្ថានភាពធម្មតាថ្មី រួមទាំងស្វាគមន៍កិច្ច សហប្រតិបត្តិការនិងការគាំទ្រគ្នាទៅ វិញទៅមក ក្នុងការធ្វើមាតុភូមិនិវត្ត ន៍សម្រាប់ពលរដ្ឋនៃប្រទេសនីមួយៗកាលពីពេលកន្លងទៅ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តពង្រឹងការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ នាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានសន្យាថា នឹងបន្តសហការយ៉ាងជិតស្និទ្ធនិងគាំទ្រដល់វៀតណាម ដើម្បីបំពេញប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០ -២០២១ ព្រមទាំងបានអះអាងថា នឹងចូលរួមចំណែកដល់ជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលបានធ្វើឡើងនៅថ្ងៃទី ២៦ ខែមិថុនា តាមប្រព័ន្ធវីដេអូ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងគាំទ្រយ៉ាងមុតមាំដល់ម៉ាឡេស៊ីក្នុងការរៀបចំសប្តាហ៍កិច្ចប្រជុំកំពូល APEC ប្រកបដោយជោគជ័យនាពេលខាងមុខ៕


  តាម VOV5- វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top