• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងប៊ូតាន ពង្រឹងទំនាក់ទំនងមិត្តភាព

នាថ្ងៃទី១៤ មិថុនា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់វៀតណាមប្រចាំនៅឥណ្ឌា ទទួលបន្ទុកនេប៉ាល់ និងប៊ូតាន លោក Nguyen Thanh Hai បានជូនសារតាំងដល់ព្រះមហាក្សត្រប៊ូតាន Jigme Khesar Namgyel Wangchuck នៅវិមាន Tashichho Dzong ក្នុងទីក្រុង Thimpu រាជធានីប៊ូតាន។
ឯកអគ្គរដ្ឋទូត Nguyen Thanh Hai បានជូនសារតាំងដល់ព្រះមហាក្សត្រប៊ូតាន។ រូបថត៖ Phan Tung/VOV-New Delhi

នៅក្នុងជំនួបសវនការជាមួយព្រះមហាក្សត្រប៊ូតាន បន្ទាប់ពីជូនសារតាំងនោះ ឯកអគ្គរដ្ឋទូតបានសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា និងមានសក្តានុពលដូចជាទេសចរណ៍ប្រកបដោយនិរន្តរភាព កសិកម្ម ព្រៃឈើ គ្រឿងសង្ហារឹម សំលៀកបំពាក់ និងសេវាកម្ម។

រីឯខ្លួនវិញ ព្រះមហាក្សត្រ Wangchuck បានវាយតំលៃខ្ពស់ចំពោះការពង្រឹងសកម្មភាពជួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ ដោយចាត់ទុកថានេះជាមូលដ្ឋានអំណោយផលសម្រាប់ការពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

វៀតណាមបញ្ជាក់ពីវឌ្ឍនភាពក្នុងការអប់រំឌីជីថល

យោងតាមព័ត៌មានពីអង្គការ Khan Academy (មានទីស្នាក់ការកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក) ក្នុងឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំណាត់ថ្នាក់លេខ ២ លើទូទាំងពិភពលោកជាផ្លូវការ (លើកលែងតែសហរដ្ឋអាមេរិក) ក្នុងចំនួនអ្នកប្រើប្រាស់នៅលើវេទិកាសិក្សាអនឡាញឥតគិតថ្លៃនេះ បន្ទាប់ពីប្រទេសប្រេស៊ីល។

Top