• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងន័រវេស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

កាលពីថ្ងៃទី ១០ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការបរទេសវៀតណាម (ហាណូយ) រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung បានទទួលជួបរដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិនៃក្រសួងការបរទេសន័រវេស លោក Åsmund Aukrust។

លោក Le Hoai Trung សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Åsmund Aukrust រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ នៃក្រសួងការបរទេសន័រវេស។ (រូបថត៖ VNA)

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Le Hoai Trung បានស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម កសិកម្ម ការអភិវឌ្ឍរបរនេសាទប្រកបដោយចីរភាព បច្ចេកវិទ្យាខ្ពស់ ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងកំណើនបៃតង។ លោកក៏បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណីដូចជា ការអប់រំបណ្តុះបណ្តាល ការជួយឧបត្ថម្ភវៀតណាមក្នុងការកសាងសមត្ថភាព ការពង្រឹងស្ថាប័ន ការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Åsmund Aukrust បានអះអាងថា ប្រទេសន័រវេសមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យពាណិជ្ជកម្ម ការនេសាទប្រកបដោយចីរភាព ថាមពលបៃតង សេដ្ឋកិច្ចសមុទ្រ ការផ្លាស់ប្តូរបៃតង និងការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ។

ភាគីទាំងពីរក៏បានឯកភាពគ្នាជំរុញការចរចា និងការចុះហត្ថលេខាឲ្យបានឆាប់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសជាសមាជិកនៃសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) (រួមមានប្រទេសន័រវេស ស្វីស អ៊ីស្លង់ និងលីចថេនស្តាញ) ជាមួយវៀតណាម៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

នាយករដ្ឋមន្ត្រីជប៉ុនមានបំណងកសាងទំនាក់ទំនងផ្ទាល់ខ្លួនដែលទុកចិត្តជាមួយថ្នាក់ដឹកនាំវៀតណាម

យោងតាមកម្មវិធី ថ្ងៃទី១ ខែឧសភានេះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈី សាណាអេ (Takaichi Sanae) អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ឡេ មីញហ៊ឹង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា។

Top