• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងទីម័រខាងកើតបង្កើនកិច្ចសហប្រតិបតិ្តការលើច្រើនវិស័យ


ទិដ្ឋភាពនៅជំនួបចរចារវាងភាគីទាំងពីរ (រូបថត៖ TTXVN)
 

 ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈ​ប្រតិភូជាន់ ខ្ពស់និងគ្រប់ជាន់ថ្នាក់ ហើយ​ដាក់​អោយ​ដំណើរ​ការ​នូវ​យន្តការ​គណៈកម្មាធិការ ចម្រុះ​ស្ដីពីកិច្ច​សហប្រ​តិបតិ្តការទ្វេភាគីដូចការព្រមព្រៀង​គ្នា។ 
 
តាមការ​អញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh រដ្ឋមន្រ្តីការ​បរទេស​​និងកិច្ចសហប្រតិបតិ្តការទីម័រខាង កើតលោក Babo Soares បាន​អញ្ជើញ​មក​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​ការ​​នៅវៀ​ត​​ណាម​ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។ នាព្រឹកថ្ងៃទី១០ ខែមិថុនា រដ្ឋមន្រ្តី​ការ​បរទេស​​នៃប្រទេស​​ទាំងពីរ​​ បានជួបចរ​ចានៅ​ទីក្រុងហាណូយ។
 ​
នៅ​ទីនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូជាន់ ខ្ពស់និងគ្រប់ជាន់ថ្នាក់ ហើយ​ដាក់​អោយ​ដំណើរ​ការ​នូវយន្ត​ការគណៈកម្មាធិការ ចម្រុះស្ដី​ពីកិច្ចសហប្រតិបតិ្តការទ្វេភាគីដូចការ​ព្រមព្រៀងគ្នា​។ ភាគី​ទាំងពី​របាន ឯកភាពជំ​រុញការចុះ​ហត្ថលេខាថ្មី​ឬពន្យាពេល​សម្រាប់កិច្ច​ព្រមព្រៀង​សហប្រតិ​បត្តិ​ការ​ទ្វេភាគី​នានា ​ដែលក្នុងនោះមានកិច្ចព្រមព្រៀងជួយឧបត្ថម្ភគ្នាផ្នែ​កយុត្តិធម៌​ កិច្ចព្រមព្រៀងលើក​ទឹកចិត្ត​និង​គាំពារការ​វិនិយោគ និងកិច្ចព្រមព្រៀងពា​ណិជ្ជកម្ម សេរីទ្វេភាគី ជាដើម​។ ភាគីទាំងពីរ​ក៏បានឯក​ភាព​ជំរុញ​កិច្ច​សហប្រតិបតិ្ត​ការសេដ្ឋ កិច្ចពាណិជ្ជកម្មអោយបន្តរីកចម្រើនថែមទៀត ជាពិសេ​សគឺបង្កលក្ខណៈងាយ ស្រួល​ស​ម្រាប់ស​ហគ្រាសនៃប្រទេសទាំងពីរស្វែងរកឱកា​សវិនិយោគ​នៅទីផ្សាររបស់គ្នាផងដែរ​។ រដ្ឋមន្រ្តី​ការ​បរទេស​​នៃប្រទេសទាំងពីរបានកំណ​ត់ថា វិស័យកសិកម្ម ជល​ ផល និងប្រេង​ឧស្ម័ន​ជាវិស័យ​ដែលមាន​សក្ដានុ​ភាព​​ ដើម្បីក្លាយទៅជាសសរ ទ្រូងនៃកិច្ចសហប្រតិបតិ្តការទ្វេភា​គីនាពេល​ខាងមុខ។ ភាគីទាំងពីរ​ក៏បា​នឯ​ក​ភាព​ រក្សាកិច្ចសហប្រតិបតិ្តការយ៉ាងល្អប្រសើរនៅវេទិកា​តំបន់និងអន្តរជាតិនានា ជា​ ពិសេសគឺ​អង្គកា​រ​សហប្រ​ជា​ជាតិ ​ផ​ងដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top