• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងជប៉ុនបង្កើនទំនាក់ទំនងមិត្តភាពនិងការជួបប្រាស្រ័យទាក់ទង


វៀតណាមនិងជប៉ុនបង្កើនទំនាក់ទំនងមិត្តភាពនិងការជួបប្រាស្រ័យទាក់ទង

នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-ជប៉ុននៃសម្ព័ន្ធសមាគមអង្គការមិត្តភាពវៀតណាមបានរៀបចំសន្និសីទ គណៈកម្មាធិការអចិន្រៃ្តយ៍បើកទូលាយនៃគណៈកម្មាធិការប្រតិបត្តិ​មជ្ឈឹមសមាគមអាណត្តិទី៧ (២០១៥-២០២០)។ នៅក្នុងសន្និសីទនេះ តំណាងចូលរួមបានឯកភាពថា នាពេលខាងមុខ សមាគមនឹងបន្តពង្រីកលក្ខណៈវិជ្ជមាននិងអនុវត្តល្អលក្ខន្តិកៈរបស់សមាគម។ ក្នុងឱកាសនេះដែរ ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានជួនពរលោក To Huy Rua ដែល​ត្រូវបានជ្រើសតាំងជាប្រធានសមាគមមិត្តភាពវៀតណាម-ជប៉ុន អាណត្តិ​ ២០១៥-២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top