• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកាហ្សាក់ស្ថានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសារព័ត៌មាន

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ លេខ ៥៨វិថី Quan Su រដ្ឋធានីហាណូយ លោក Vu Hai អគ្គនាយករង វិទ្យុសម្លេងវៀតណាមបានអញ្ជើញទទួលជួបជាមួយលោក Aibek Smadiyarov ឯកអគ្គរដ្ឋទូតរងសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម។

 

អគ្គនាយករង លោក Vu Hai អញ្ជើញទទួលជួបជាមួយលោក  Aibek Smadiyarov
ឯកអគ្គរដ្ឋទូតរងសាធារណរដ្ឋកាហ្សាក់ស្ថានប្រចាំនៅវៀតណាម

ក្នុងជំនួបនេះ លោក Vu Hai អញ្ជើញឧទ្ទេសនាមទ្រួសៗអំពីវិទ្យុសម្លេងវៀតណាម ដោយឲ្យដឹងថា ជារៀងរាល់ឆ្នាំ វិទ្យុសម្លេងវៀតណាម តែងតែផ្លាស់ប្តូរកម្មវិធីផ្សាយសម្លេងទូរទស្សន៍ជាមួយដៃគូបរទេស។ លោក Vu Hai អញ្ជើញមានប្រសាសន៍ថា៖



“យើងខ្ញុំមានបំណងថា តាមរយៈស្ថានទូតកាហ្សាក់ស្ថានប្រចាំនៅវៀតណាមនេះ យើងអាចចុះហត្ថលេខានូវកិច្ចសហប្រតិបត្តិការ​រវាងវិទ្យុសម្លេងវៀតណាមជាមួយវិទ្យុសម្លេងទូរទស្សន៍កាហ្សាក់ស្ថាន ជាពិសេសគឺកម្មវិធីបទ​ចម្រៀងកម្មវិធីឧទ្ទេសនាមនិងផ្សពផ្សាយរូបភាព ទឹកដី រមណីដ្ឋានរបស់ប្រទេសយើងទាំងពីរ។ ម្យ៉ាងវិញទៀត អាចផ្លាស់ប្តូរគណៈប្រតិភូអ្នកយកព័ត៌មាននិងសហការរៀបចំកម្មវិធីផ្សាយសម្លេងទូរទស្សន៍ជាដើម”។

រីខ្លួនវិញ លោក Aibek Smadiyarov បានលើកច្បាស់ថា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៤ខែឧសភា វេទិកាផ្សព្វផ្សាយអាស៊ី-អឺរ៉ុបលើកទី១៥នឹងបានរៀបចំឡើងនៅប្រទេសកាហ្សាក់ស្ថាន។ តាមនោះ កាហ្សាក់ស្ថានចង់អញ្ជើញតំ​ណាង​របស់វិទ្យុសម្លេងវៀតណាមចូលរួមព្រឹត្តិការណ៍នេះ។ លោករូបនេះក៏ឲ្យដឹងថែមទៀតថា ស្ថានទូទកាហ្សាក់ស្ថាននឹងរួមសហការជាមួយគណៈកម្មការកិច្ចការបរទេសនៃវិទ្យុសម្លេងវៀតណាម ដើម្បីផ្លាស់ប្តូរខ្លឹមសារលំអិត​អំ​ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងភាគីទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top