• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជារួមគ្នាថែរក្សានិងពូនជ្រុំទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរថែមទៀត

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញពិភាក្សាអំពីស្ថានភាពរបស់បក្សនីមួយៗនិងប្រទេសនីមួយៗ។
  អគ្គលេខាបក្ស លោក Nguyen Phu Trong (រូបថត៖ VOV)  

នាថ្ងៃទី ២៧ ខែមិថុនា ក្នុងឱកាសអបអរសាទរខួប ៧១ ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) ខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា និងក្រោយការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នីតិកាលទី ១៥ របស់ប្រទេសកម្ពុជាប្រកបដោយជោគជ័យយ៉ាងល្អប្រសើរ  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះ រាជាណា ចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

ក្នុងជំនួបនេះ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចតេជោ ហ៊ុន សែន   បានអញ្ជើញពិភាក្សាអំពីស្ថានភាពរបស់បក្សនីមួយៗនិងប្រទេសនីមួយៗ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់លើអត្ថន័យ និងសារៈសំខាន់នៃចំណងសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកដ៏ធំធេងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា ដោយអះអាងរួមគ្នាថែរក្សា និងពូនជ្រុំទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អប្រសើរថែមទៀត និងបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការស្របតាមទិសដៅដែលភាគីទាំងពីរបានកំណត់។

  អគ្គលេខាបក្ស លោក Nguyen Phu Trong ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថត៖ VOV)  

ថ្នាក់ដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់ចំពោះសារសំខាន់នៃឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ២០២២។ ជាពិសេស នាពេលថ្មីៗនេះ ភាគីទាំងពីរបានសម្របសម្រួលរៀបចំប្រកបដោយជោគជ័យពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី៤៥ នៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧-២០មិថុនា២០២២)  របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន  ដែលព្រឹត្តិការណ៍នេះ ត្រូវបានសាធារណៈមតិនៃប្រទេសទាំងពីរនិងមិត្តភក្តីអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top