• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ

កាលពីថ្ងៃទី ៧ មករា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រី ក្រសួងនគរបាលវៀតណាមបានទទួលជួបនិងធ្វើការជាមួយលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទីមួយរបស់កម្ពុជា។
ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសម្ដែងនូវបំណងថា ក្នុងតួនាទីថ្មីជា ឧបនាយករដ្ឋមន្ត្រីទី១ លោក នេត សាវឿន នឹងបន្តយកចិត្តទុកដាក់ ដឹកនាំការអនុវត្ត ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ផែនការ សហប្រតិបត្តិការរវាងក្រសួងនគរបាល វៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ព្រមទាំងបន្តរក្សា និងពង្រីកទំនាក់ទំនងជិតស្និទ្ធលើវិស័យការពារជាតិ-សន្តិសុខ ការបង្ការ ប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន។
លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រីទី១ នៃកម្ពុជា បានសង្កត់ធ្ងន់ថា នឹងបន្ត ពង្រឹង និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ជាពិសេសគឺវិស័យ សន្តិសុខ និងការពារជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

ពិធីជួបសំណេះសំណាលជាមួយតំណាងស្ថាប័នការទូតនិងសារព័ត៌មានបរទេសប្រចាំនៅវៀតណាម

នាទី ១២ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានរៀបចំពិធីជួបប្រាស្រ័យប្រចាំឆ្នាំ ជាមួយតំណាងសារព័ត៌មាន និងអ្នកសារព័ត៌មានបរទេសនៅវៀតណាម។

Top