• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើ​ជាអធិបតីនៃសម័យពិគ្រោះយោបល់នៅអង្គការសហប្រជាជាតិ លើសន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ លើកទី១១

នាថ្ងៃទី ៦ ខែតុលា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (អាមេរិក) ឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប ក្នុងតួនាទីជាប្រធានសន្និសីទត្រួតពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) លើកទី ១១ បានធ្វើជាអធិបតីនៃសម័យប្រជុំក្រៅផ្លូវការលើកដំបូង ជាមួយប្រទេសសមាជិកសន្ធិសញ្ញា។

ព្រឹត្តិការណ៍នេះមានគោលបំណងពិភាក្សាអំពីការតំរង់ទិស អាទិភាព និងដំណើរការពិគ្រោះយោបល់ក្នុងការរៀបចំសម្រាប់សន្និសីទត្រួតពិនិត្យ NPT ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែមេសា ឆ្នាំ ២០២៦។

លោកឯកអគ្គរដ្ឋទូត Do Hung Viet ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអ.ស.ប ក្នុង​កិច្ច​ប្រជុំនេះ។ រូបថត៖ VNA


ថ្លែងក្នុងសម័យប្រជុំ ឯកអគ្គរដ្ឋទូត Do Hung Viet បានសង្កត់ធ្ងន់ថា ការទទួលតំណែងជាប្រធានសន្និសិទត្រួតពិនិត្យ NPT គឺជាទំនួលខុសត្រូវដ៏សំខាន់ បង្ហាញពីការសន្យារបស់វៀតណាមចំពោះដំណើរការ NPT ជាពិសេសការខិតខំប្រឹងប្រែងដើម្បីរំសាយអាវុធ និងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរជាទូទៅ។ ឯកអគ្គរដ្ឋទូតបានចាត់ទុកថា បរិបទអន្តរជាតិដ៏លំបាកនាពេលបច្ចុប្បន្ននេះ បានបង្កបញ្ហាប្រឈមជាច្រើន ប៉ុន្តែក៏បើកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យដ៏សំខាន់បំផុតនេះ។ ប្រធានគណៈប្រតិភូវៀតណាមបានអំពាវនាវឱ្យប្រទេសនានាលើកកម្ពស់ស្មារតីស្ថាបនា កិច្ចសហប្រតិបត្តិការ សម្របសម្រួល និងគំនិតច្នៃប្រឌិត ឆ្ពោះទៅរកការពិនិត្យប្រកបដោយជោគជ័យ និងជាក់ស្តែង; រំពឹងថាប្រទេសនានានឹងសហការដើម្បីពង្រឹងស្ថាប័នរំសាយអាវុធ និងទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរជាសាកល បង្ហាញពីទំនួលខុសត្រូវនិងការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុត រួមចំណែកកាត់បន្ថយ និងឆ្ពោះទៅរកការលុបបំបាត់ទាំងស្រុងនូវអាវុធប្រល័យលោកប្រភេទនេះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

នាយករដ្ឋមន្ត្រីស្នើឱ្យផ្ដោតលើការការពារ ទប់ទល់ទឹកជំនន់ និងការរអិលបាក់ដីនៅភាគខាងជើង

លោកនាយករដ្ឋ មន្ត្រី បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យប្រើគ្រប់វិធានការ ចុះទៅកាន់តំបន់ដែលត្រូវ ទឹកជន់លិចជ្រៅ ដើម្បីផ្តល់ស្បៀងអាហារ និងជំនួយដល់គ្រួសារដែលប្រឈមនឹង ហានិភ័យអត់ឃ្លាន ដាច់ខាតមិនត្រូវឱ្យប្រជាពលរដ្ឋឃ្លាន ឬស្រេកឡើយ។

Top