• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធ្វើជាអធិបតីសម័យប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយពិភាក្សាអំពីស្ថានភាពនៅយេម៉ែន

នាថ្ងៃទី ១៦ ខែមករា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំ ដោយផ្តោតការពិភាក្សាលើស្ថានភាពនៅយេម៉ែន ក្រោមអធិបតីភាពរបស់វៀតណាម-ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ខែមករា ឆ្នាំ ២០២០។


វៀតណាមជាអធិបតីនៃសម័យប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ស្តីពីស្ថានភាពនៅយេម៉ែន

អញ្ជើញថ្លែងមតិនៅឯសម័យពិភាក្សានេះ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកម្ម​វៀតណាមប្រចាំអង្គការសហប្រជាជាតិបានអោយដឹងថា វៀតណាមចូលរួមចែករំលែកនូវការព្រួយបារម្ភជាមួយប្រទេសនានា អំពីស្ថានភាពមនុស្សធម៌នៅយេម៉ែន អំពីរាល់ការវាយប្រហារបណ្តាលអោយមនុស្សស្លាប់និងរងរបួស បំផ្លាញមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល  ព្រមទាំងអំពាវនាវអោយភាគីពាក់ព័ន្ធអត់ធ្មត់ ក៏ដូចជា បង្កលក្ខណៈងាយស្រួលសម្រាប់មនុស្សធម៌របស់អង្គការសហប្រជាជាតិ។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកសរសើរនូវការវិវឌ្ឍន៍នាពេលថ្មីៗនេះ ដោយវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់បេសកជនពិសេសរបស់អគ្គលេខាធិការនិងក្រុមបេសកកម្មអង្គការសហប្រជាជាតិ ដែលបានគាំទ្រប្រតិបត្តិលើកិច្ចព្រមព្រៀង  Hodeidah (UNMHA) សំដៅជួយបន្ធូស្រាលភាពតាន តឹងនិងជំរុញការប្រតិបត្តិកិច្ចព្រមព្រៀង Stockholm។ ម្យ៉ាងវិញទៀត អំពាវនាវអោយភាគីពាក់ព័ន្ធនានា កសាងជំនឿទុកចិត្ត ប្រតិបត្តិយ៉ាងពេញលេញរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា បង្កើតបរិយាកាសងាយស្រួលសម្រាប់កិច្ចសន្ទនា  ដើម្បីឈានដល់ដំណោះស្រាយនយោបាយគ្រប់ជ្រុងជ្រោយ យូរអង្វែង សមស្របជាមួយនឹងច្បាប់អន្តរជាតិក៏ដូចជា សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។
គោលដៅចុងក្រោយគឺនាំមកនូវឯកភាពជូនប្រទេសយេម៉ែន ឆ្លើយតបទៅនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជននៃប្រទេសនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម      

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top