• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមទទួល​ពានរង្វាន់ជាច្រើននៅវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦

មូលដ្ឋាន និងអង្គភាពចំនួន ២៥ របស់វៀតណាមត្រូវបានលើកតម្កើងនៅក្នុងវិញ្ញាសារជាច្រើននៃពានរង្វាន់ទេសចរណ៍អាស៊ាន ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ ខែមករា ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាន (ATF ២០២៦) នៅប្រទេសហ្វីលីពីនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមករា។
វៀតណាមមានអង្គភាពចំនួន ២៥ ដែលត្រូវបានលើកតម្កើងក្នុងពានរង្វាន់ទេសចរណ៍អាស៊ានឆ្នាំ ២០២៦។ រូបថត៖ Pham Ha/VOV-ហ្សាកាតា

នៅទីនេះ មូលដ្ឋាននិងអង្គភាពរបស់វៀតណាមត្រូវបានលើកតម្កើងនៅក្នុងវិញ្ញាសារជាច្រើន រួមមាន៖ ពានរង្វាន់ទេសចរណ៍ប្រកបដោយចីរភាពអាស៊ានលើកទី៥ ក្រោមប្រធានបទ “គោលដៅទេសចរណ៍ដែលស្និតស្នាលជាមួយបរិស្ថាន” បានទៅលើកោះ កូតូ (ក្វាងនិញ) ក្នុងវិញ្ញាសារផលិតផលជនបទប្រកបដោយចីរភាព; វិញ្ញាសារផលិតផលទីក្រុងប្រកបដោយចីរភាពបានទៅលើ Hòn Mây Rút Trong - Hòn Dugong Bay (អានយ៉ាង) និងវិញ្ញាសារ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន បានទៅលើទីក្រុងទេសចរណ៍ Quy Nhon ខេត្តយ៉ាឡាយ ទីក្រុងទេសចរណ៍ Cua Lo (ខេត្តង៉េអាន) និងទីក្រុងទេសចរណ៍ Hoa Lu (និញប៊ិញ)។ លើសពីនេះ ក៏មានពានរង្វាន់សណ្ឋាគារបៃតងអាស៊ាន និងពានរង្វាន់សម្រាប់ទីតាំង MICE អាស៊ាន ជាមួយនឹងវិញ្ញាសារជាច្រើន។  ប្រការនេះ បន្តបង្ហាញពីកិច្ចខិតខំប្រឹងប្រែងបញ្ជាក់ពីគុណភាព និងម៉ាកយីហោរបស់មូលដ្ឋាន និងអង្គភាពទេសចរណ៍​វៀតណាមនាពេលកន្លងទៅ។

ក្នុងក្របខ័ណ្ឌនៃវេទិកាទេសចរណ៍អាស៊ាននៅប្រទេសហ្វីលីពីន វៀតណាមបានរៀបចំស្តង់ទំនិញមួយដើម្បីឧទ្ទេសនាមទេសចរណ៍វៀតណាមនៅឯពិព័រណ៍ TRAVEX ២០២៦ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីឧទ្ទេសនាម ទេសចរណ៍វៀតណាម និងផ្តល់ព័ត៌មានអំពីគោលនយោបាយ និងផលិតផលទេសចរណ៍នានា៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លើកទឹកចិត្តឲ្យសហគ្រាសស៊ុយអែតវិនិយោគលើវិស័យសេដ្ឋកិច្ចវិលជុំ

កាលពីរសៀលថ្ងៃទី ៣០ ខែមករា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានទទួលជួបលោក Johan Ndisi ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅវៀតណាម និងលោក Dennis Nobelius អគ្គនាយកក្រុមហ៊ុន SYRE ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ H&M ដែលជាម៉ាកយីហោសម្លៀកបំពាក់ស៊ុយអែតដ៏ល្បីល្បាញលើពិភពលោក។

Top