• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងការទូតប្រជាជនរបស់មិត្តអាមេរិកលោក John McAucliff

លោក John McAuliff បានផ្សាភ្ជាប់ជាមួយបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់តាំងពីបេសកកម្មសង្កេតការណ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥មក។
  លោកឯកអគ្គរដ្ឋទូត លោក Dang Hoang Giang អញ្ជើញពិភាក្សាជាមួយលោក John McAuliff (រូបថត៖ baoquocte.vn)  

កាលពីចុងសប្តាហ៍មុន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអញ្ជើញជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយលោក John McAuliff ដែលជាមិត្តជិតស្និទ្ធជាយូរណាស់មកហើយរបស់វៀតណាម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានថ្លែងអំណរគុណចំពោះលោក John McAuliff សម្រាប់រាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងសកម្មភាពការទូតរវាងប្រជាជននិងប្រជាជនរបស់វៀតណាមក្នុងរយៈពេលកន្លះសតវត្សកន្លងមក រួមទាំងទទួលស្គាល់នូវមតិរបស់លោក John McAuliff លើបញ្ហាអន្តរជាតិលេចធ្លោមួយចំនួននៅវេទិកាអង្គការសហប្រជាជាតិ ក៏ដូចជាសង្ឃឹមថា លោកនឹងបន្តសម្របសម្រួលជាមួយគណៈប្រតិភូនិងអាជ្ញាធរវៀតណាម ដើម្បីពង្រឹងការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងសហរដ្ឋអាមេរិក។

សូមជម្រាបថា លោក John McAuliff បានផ្សាភ្ជាប់ជាមួយបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ចាប់តាំងពីបេសកកម្មសង្កេតការណ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៥មក។ លោកបានចូលរួមក្នុងចលនារបស់ប្រជាជនអាមេរិកដែលបានតវ៉ាប្រឆាំងជំទាស់សង្គ្រាមនៅប្រទេសវៀតណាម ពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ និងបានមកបំពេញទស្សនកិច្ចនៅ វៀតណាមជាច្រើនដង។ ចាប់ពីឆ្នាំ ១៩៧៥ រហូតមកដល់បច្ចុប្បន្ន លោកបានបង្កើតនិងដំណើរការមូលនិធិផ្សះផ្សានិងអភិវឌ្ឍន៍ ក្នុងគោលបំណងផ្លាស់ប្តូរការសិក្សានិងសកម្មភាពស្ម័គ្រចិត្ត ដើម្បីជំរុញការធ្វើឱ្យមានប្រក្រតីភាពនៃទំនាក់ទំនងវៀតណាម-អាមេរិក; សកម្មក្នុងការបញ្ចុះបញ្ចូលរដ្ឋបាលអាមេរិក ប្រក្រតីភាពទំនាក់ទំនងជាមួយវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី

វៀតណាមមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការតភ្ជាប់បេតិកភណ្ឌរូបីជាមួយបេតិកភណ្ឌអរូបី

យោងតាមលោក Christian Manhart គុណសម្បត្តិប្រកួតប្រជែងមួយក្នុងចំណោមគុណសម្បត្តិប្រកួតប្រជែងរបស់វៀតណាមក្នុងវិស័យទេសចរណ៍គឺមកពីវប្បធម៌ និងធម្មជាតិដ៏សម្បូរបែបនិងវិសេសវិសាល។

Top