• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសអំពើភេរវកម្មក្រោមគ្រប់រូបភាព

អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃថា អំពើភេរវកម្មនៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើទ្រង់ទ្រាយសកល។
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang (រូបថត៖ VOV)

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២ និង២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដោយពិភាក្សា និងអនុម័តលើឯកសារត្រួតពិនិត្យលើកទី ៨ ស្តីពីការអនុវត្តយុទ្ធសាស្ត្រប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ។

អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំនេះ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានវាយតម្លៃថា អំពើភេរវកម្មនៅតែបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើទ្រង់ទ្រាយសកល; ដោយបញ្ជាក់ថា ការអនុម័តឯកសារជាឯកច្ឆន្ទ បានបង្ហាញពីសារឯកភាពនិងរឹងមាំរបស់សហគមន៍អន្តរជាតិដែលមិនទទួលយកអំពើភេរវកម្មក្នុងទម្រង់ណាមួយឡើយ។ តំណាងវៀតណាមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន និងបទពិសោធន៍ ព្រមទាំងគាំទ្រការកសាងសមត្ថភាពក្នុងការប្រឆាំងអំពើភេរវកម្ម ក៏ដូចជាការចូលរួមយ៉ាងទូលំទូលាយនៃគ្រប់វិស័យសង្គម រួមទាំងក្រុមហ៊ុនដែលផ្តល់សេវាបច្ចេកវិទ្យាព័ត៌មានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top