• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយហិង្សាលើជនស៊ីវិល

វៀតណាមនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារដោយហិង្សាលើជនស៊ីវិល បុគ្គលិកមនុស្សធម៌ អ្នកសារព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសង្ឃឹមថាភាគីទាំងអស់ឈប់បាញ់គ្នា បង្កើតលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព និងសកម្មភាពមនុស្សធម៌។
អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang អញ្ជើញឆ្លើយសំណួររបស់តំណាងទីភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិ (រូបថត៖ TTXVN)

ក្នុងសន្និសីទកាសែតជាប្រចាំដែលធ្វើឡើងនៅរសៀលថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ ធ្វើការអធិប្បាយអំពីស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានអះអាងថា វៀតណាមនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារដោយហិង្សាលើជនស៊ីវិល បុគ្គលិកមនុស្សធម៌ អ្នកសារព័ត៌មាន ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសង្ឃឹមថាភាគីទាំងអស់ឈប់បាញ់គ្នា បង្កើតលក្ខខណ្ឌសម្រាប់ការចរចាសន្តិភាព និងសកម្មភាពមនុស្សធម៌។

“ឈរលើស្មារតីនៃសេចក្តីសម្រេចចិត្តដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជាតិអនុម័តក្នុងសម័យប្រជុំបន្ទាន់នៅថ្ងៃទី ២៧ ខែតុលា យើងអំពាវនាវឱ្យភាគីទាំងអស់បញ្ឈប់ភ្លាមមួយរំពេច គោរពតាមច្បាប់អន្តរជាតិ និងអនុវត្តតាមច្បាប់នៃអង្គការសហប្រជាជាតិ ការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល  បង្កើតច្រករបៀងមនុស្សធម៌ និងការដោះលែងចំណាប់ខ្មាំងភ្លាមៗដែលកំពុងត្រូវបានឃុំខ្លួន។ វៀតណាមស្វាគមន៍ និងគាំទ្រការខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីជំរុញការអត់ធ្មត់ ការសន្ទនា និងការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈវិធានការដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងដំណោះស្រាយពាក់ព័ន្ធនានារបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដើម្បីសម្រេចបាននូវដំណោះស្រាយដ៏ត្រឹមត្រូវ សមស្រប និងយូរអង្វែងចំពោះដំណើការសន្តិភាពមជ្ឈិមបូព៌ា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នាយករដ្ឋមន្ត្រីស្នើឲ្យ​កៀងគរធនធានទាំងអស់ ដើម្បីសាងសង់ផ្ទះសម្បែង​សម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ

នៅព្រឹកថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែវិច្ឆិកា ឆ្នាំ ២០២៥។

Top