• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រូវបានវាយតម្លៃថានឹងក្លាយទៅជា “ប្រទេសមហាអំណាចថាមពលបៃតង” នៅអាស៊ី

បើតាម ការធ្វើស្ថិតិរបស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២០ វៀតណាមបានជាប់បញ្ជីប្រទេសទាំង១០ដែលមានសមត្ថភាព ដំឡើងថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុតលើពិភពលោក។

វៀតណាមបានបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តឆ្ពោះទៅរកដំណើរ ការផ្ទេរប្ដូរទៅថាមពលស្អាត ជាពិសេសនៅពេលអនុវត្តន៍ថាមពលពន្លឺព្រះអាទិត្យ។ (រូបថត៖ VNA)

នាថ្ងៃទី១៩ ខែសីហា គេហទំព័របច្ចេកវិទ្យា Techwire Asia ដែលមានទីស្នាក់ការ នៅម៉ាឡេស៊ីបានធ្វើអត្ថាធិប្បាយថា វៀតណាមបានបង្ហាញឲ្យពិភពលោកឃើញសមត្ថ ភាពជំរុញដំណោះស្រាយថាមពលស្អាត ដោយមានសមត្ថភាពដំឡើងថាមពលពន្លឺ ព្រះអាទិត្យខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ក៏ដូចជាការសន្យារបស់រដ្ឋាភិបាលដោយជំរុញ ការផ្គត់ផ្គង់ថាមពលនិងតម្រូវការខ្លាំងក្លានូវគុណភាពអាកាសផងដែរ។ តាម Techwire Asia ចាត់ទុកថា ក្នុងនាមជាប្រទេសមួយដោយមានល្បឿនអភិវឌ្ឍសេដ្ឋកិច្ចដ៏លឿន បំផុតនៅអាស៊ីអាគ្នេយ៍ វៀតណាមបានបង្ហាញឲ្យឃើញការប្ដេជ្ញាចិត្តឆ្ពោះទៅរកដំណើរការផ្ទេរប្ដូរទៅថាមពលស្អាត ជាពិសេសនៅពេលអនុវត្តន៍ថាមពលពន្លឺព្រះអាទិត្យ។

គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ធនាគារពិភពលោក (WB) នា បច្ចុប្បន្នវៀតណាមមានសមត្ថភាពដំឡើងថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដោយបង្កើតឡើងអានុភាពចំនួន១៦.៥០០ MW នាចុងឆ្នាំ២០២០។ បើតាម ការធ្វើស្ថិតិរបស់ទីភ្នាក់ងារថាមពលកកើតឡើងវិញអន្តរជាតិ (IRENA) បានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២០ វៀតណាមបានជាប់បញ្ជីប្រទេសទាំង១០ ដែលមានសមត្ថភាព ដំឡើងថាមពលពន្លឺព្រះអាទិត្យខ្ពស់បំផុតលើពិភពលោក។ អ្នកជំនាញជាច្រើន ព្យាករណ៍ថា ប្រសិនបើបន្តរក្សាបាននូវល្បឿនអភិវឌ្ឍថាមពលកកើតឡើងវិញដូច២ឆ្នាំ កន្លងមក វៀតណាមអាចវ៉ាដាច់ប្រទេសមួយចំនួនដូចជាអូស្ត្រាលីនិងអ៊ីតាលីក្នុង ការអភិវឌ្ឍថាមពលកកើតឡើងវិញនិងដំណោះស្រាយថាមពលប្រកបដោយនវានុវត្តភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ​ចូលរួមសន្និសីទរដ្ឋាភិបាលជាមួយ​​មូលដ្ឋាន ស្តីពីការអនុវត្តភារកិច្ចសម្រាប់ឆ្នាំ២០២៦

នៅព្រឹកថ្ងៃទី ៨ ខែមករា សន្និសីទបូកសរុបការងារឆ្នាំ២០២៥ និងដាក់ពង្រាយភារកិច្ចឆ្នាំ២០២៦ របស់រដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ត្រូវបានធ្វើឡើងតាមអ៊ីនធឺណិត ដោយភ្ជាប់ទៅកាន់ខេត្ត និងទីក្រុងទាំង៣៤។

Top