• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមត្រូវបានវាយតម្លៃជា "តារាកំពុងរះ" ដើម្បីក្លាយជាទីផ្សារកំពុងរីកចម្រើន

នាថ្ងៃទី ២១ ខែមិថុនា គេហទំព័រ portfolio-adviser.com (អង់គ្លេស) បានចេញផ្សាយអត្ថបទមួយដែលបញ្ជាក់ថា វៀតណាមជាជាខឿនសេដ្ឋកិច្ចមួយដែលមានការរីកលូតលាស់លឿនបំផុតនៅទ្វីបអាស៊ី ដែលអាចត្រូវបានដំឡើងថ្នាក់ពីទីផ្សារព្រំដែន(Frontier Market)។
ការផលិតគ្រឿងបន្លាស់នៅរោងចក្រ Hyundai Thanh Cong ទីក្រុង Ninh Binh។ រូបថត៖ vnanet

យោងតាមអត្ថបទនេះ វៀតណាមបានកត់ត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ខ្ពស់ អស់រយៈពេលជាច្រើនឆ្នាំ ដោយសារស្ថិរភាពនយោបាយនិងការតម្រង់ទិសអភិវឌ្ឍន៍ទីផ្សារដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល។ ក្នុងទសវត្សរ៍កន្លងទៅ វៀតណាមទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាភាពក្រីក្រពីកម្រិត ១៧% មកត្រឹមជាង ៥% ប៉ុណ្នោះ។ កម្លាំងចលករសម្រាប់កំណើនដ៏លេចធ្លោបំផុតនៅវៀតណាម គឺការកើនឡើងយ៉ាងខ្លាំងនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការនាំចេញ។ លើសពីនេះ វៀតណាមបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗជាង ១០ ក្នុងអំឡុងពេលបិទខ្ទប់ដោយជំងឺរាតត្បាត COVID-១៩។

អត្ថបទនេះបានចាត់ទុកថា វៀតណាមនឹងត្រូវបានដំឡើងថ្នាក់ពីទីផ្សារព្រំដែន(Frontier Market)នាបច្ចុប្បន្ន ក្លាតទៅជាទីផ្សារដែលកំពុងរីកចម្រើន( Emerging Market)។ ទីផ្សារភាគហ៊ុនរបស់វៀតណាមបច្ចុប្បន្ន បានបំពេញតាមតម្រូវការសម្រាប់ទំហុំ និងការទូទាត់ ដោយមានអត្រាចូលរួមរបស់អ្នកលក់រាយកើនឡើង៤ដង ក្នុងរយៈពេល២ឥ៣ឆ្នាំកន្លងទៅ ដោយមានការទូទាត់តាមឌីជីថល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top