កិច្ចពិភាក្សានេះត្រូវបានវេទិកាសេដ្ឋកិច្ចពិភលោក (WEF) រៀបចំឡើងជាពិសេសសម្រាប់ប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីនិន្នាការនៃពាណិជ្ជកម្មនិងការវិនិយោគសកល ព្រមទាំងកំណត់របៀបវារៈសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី ១៦ នៃសន្និសីទរបស់អងអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងអភិវឌ្ឍន៍ (UNCTAD) ដោយវៀតណាមទទួលរៀបចំនាចុងឆ្នាំនេះ។ នៅក្នុងសុន្ទរកថាបើករបស់អគ្គលេខាធិការ UNCTAD, លោកស្រី Rebecca Grynspan បានកោតសរសើរសមិទ្ធិផលនៃការរីកចម្រើនរបស់វៀតណាមដោយសម្រេចកំណើន ៧% ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ វាយតម្លៃ លើសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សមាហរណកម្មតំបន់និងការលើកកំពស់ឋានៈការទូតរបស់វៀតណាម។ មុននោះ នាថ្ងៃទី ១៧ មករា ក្នុងសេចក្តីប្រកាសថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ UNCTAD លើកទី ១៦ នៅខែតុលា លោកស្រី Rebeca Grynspan បានអះអាងថា សន្និសីទនឹងប្រព្រឹត្តទៅនៅប្រទេសកំពុងអភិវឌ្ឍន៍ប្រកបដោយឋាមវ័នដូចវៀតណាម បានគូសសញ្ញាចំណុចរបត់ក្នុងដំណាក់កាលថ្មីនៃ UNCTAD។
ថ្លែងមតិនៅកិច្ចសន្ទនានេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចាត់ទុកថា បញ្ហាប្រឈមចំពោះពាណិជ្ជកម្មនិងការអភិវឌ្ឍបច្ចុប្បន្នកំពុងកើតឡើងលើសកលលោក ដែលជះឥទ្ធិពលលើមនុស្សគ្រប់រូបយ៉ាងទូលំទូលាយ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា យើងត្រូវចាប់យក “យុគសម័យដ៏ឆ្លាតវៃ” ឲ្យបានគ្រប់ជ្រុងជ្រោយដោយមិនទុកអ្នកណានៅពីក្រោយឡើយ៕