• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតំណាងឱ្យអាស៊ានប្តេជ្ញាចូលរួមចំណែកដល់កិច្ចប្រឹងប្រែងរួមដើម្បីការពារជនស៊ីវិល​នៅក្នុងជម្លោះប្រដាប់អាវុធ


 ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ វៀត ណាមប្រចាំអង្គការសហប្រជាជាតិ
 

 ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ  កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩ បាន​បើក​សម័យ​ពិភាក្សា​បើក​ចំហ​ដោយប្រធានបទ “ការពារជនស៊ីវិលនៅក្នុងជម្លោះប្រដាប់អាវុធ” ក្រោមអធិបតីភាព​របស់​រដ្ឋមន្រ្តី​ការ​​បរទេស​ឥណ្ឌូនេស៊ី លោក Retno Marsud​i  និងវត្តមាន​របស់​អគ្គលេខាធិការ​នៃអង្គការ​សហប្រជា​ជាតិ​ លោ​ក ​Antonio Guterres រួមទាំងតំណាងជិត៨០​នាក់ មកពីប្រ ទេសសមាជិក គណៈក​ម្មាធិការ​កាក​បាទ​ក្រហម​អន្តរជាតិ និងអង្គការក្នុងតំបន់មួយចំនួន។
 
ឯក​អគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍របស់ វៀត ណាម​ប្រចាំ​អង្គការ​សហប្រ​ជា​ជាតិ​ បានតាងនាមបណ្ដាប្រទេសអាស៊ានអញ្ជើញថ្លែងសុន្ទរកថា ដោយបានវាយតម្លៃខ្ពស់ ចំពោះការ​រៀប​ចំ​កិច្ច​ពិភាក្សា​បើកចំហនេះ សំដៅ បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហគមន៍អន្តរជាតិ ក្នុងកិច្ចការពារ​ជន​ស៊ីវិល​នៅក្នុង​ជម្លោះប្រដាប់អាវុធ។ យោងតាមលោក ​Dang Dinh Quy បណ្ដាប្រទេសអាស៊ានបានបញ្ជាក់​ថា រដ្ឋាភិបាល​ខ្លួន មានការទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារ ជនស៊ីវិលក្នុងជម្លោះ ដែលត្រូវបាន​អនុវត្ត​ស្រប​តាម​ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ការគោរពអធិបតេយ្យភាព បូរណភាព​ដែន​ដីនិ​ង​ឯករាជ្យ​នយោបាយ​របស់​ប្រ​​ទេសម្ចាស់ផ្ទះ។ បណ្តាប្រទេសអាស៊ានបានចែករំលែកបទពិសោធន៍របស់តំបន់អំពី “ការទូត​ការ​ពារ​”​ (ផ្នែក​ការ​ទូតការពារគឺជាសេវាកម្មរួមបញ្ចូលនូវវិធានការ ដើម្បីជួយដល់អាជីវកម្មនានាទប់ស្កាត់ហានិភ័យ) និង​អំពាវ​នាវ​ឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដើម្បី​ជួយ​ឧបត្ថម្ភ​និង​ចែករំលែកនូវបទពិសោធន៍ក៏ដូចជាកា​រហ្វឹកហាត់ដើម្បីចូលរួមកងកម្លាំងរក្សាសន្តិ ភាព​របស់​អង្គកា​រសហប្រជាជាតិ ក្នុង​នោះមានតួនាទី​និង​កិច្ច​សហប្រតិ​បត្តិការ​ជាមួយ​មជ្ឈ​មណ្ឌល​រក្សាសន្តិភាព​នៃ​បណ្តា​ប្រទេស​ក្នុងតំបន់។
 
ស្របពេលជា​មួយគ្នានេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអះអាងពីការ ប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការ​រួម​ចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួម របស់សហ គមន៍អន្តរជាតិ ក្នុងនោះមាន​ការចូល​រួមក្នុង​បេសកកម្ម​​រក្សាសន្ដិភាពនៃអង្គការ សហប្រជាជាតិនៅស៊ូ​ដង់ខាងត្បូង (UNMISS) តែម្តង។ លោកឯ​កអគ្គ​រដ្ឋ​ទូត​រូបនេះ បានលើកច្បាស់ថា វៀតណាមយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំង​ចំពោះ​ការបណ្តុះ​បណ្តាល​ស្តីពី​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​និងមានគោលនយោបាយមិន អត់ឱនចំពោះការរំលោភបំពាន និងការរំលោភបំពាន​ផ្លូវភេទ​នៅក្នុង​សកម្មភាព​រក្សាសន្តិភាព​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ពិធីបដិសណ្ឋារកិច្ចផ្លូវការ ទទួលស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បន្ទាប់ពីចំណាយពេលធ្វើដំណើរជាងពីរម៉ោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដល់រដ្ឋធានី Ha Noi នៃប្រទេសវៀតណាម នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ។

Top