• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនានាក្នុងអាងទន្លេមេគង្គ

នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ឧបការីរដ្ឋមន្ត្រីការបរទេសលោក Do Hung Viet បានទទួលជួបជាមួយបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គអន្តរជាតិ។
  ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet (ស្តាំ) ទទួលជួបលោកបណ្ឌិត Anoulak Kittikhoun នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) (រូបថត៖ Quang Hoa/ baoquocte.vn)  

ឧបការីរដ្ឋមន្ត្រី លោក Do Hung Viet បានអបអរសាទរចំពោះលោកបណ្ឌិត Anoulak Kittikhoun ដែលបានបំពេញតួនាទីជានាយកប្រតិ បត្តិនៃលេខាធិការដ្ឋានគណៈកម្ម ការទន្លេមេគង្គអន្តរជាតិ (MRC) សម្រាប់អាណត្តិ ២០២២-២០២៤។ លោក Do Hung Viet បានអះអាង ថា វៀត ណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសនៅតំបន់អាងទន្លេមេគង្គ។ លោកឧបការីរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា MRC និងកិច្ចព្រមព្រៀងសហប្រតិបត្តិការអាងទន្លេមេគង្គឆ្នាំ ១៩៩៥ បានរួមចំណែកយ៉ាងសំខាន់ចំពោះស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេ ហើយអះអាងថា វៀតណាមនឹងសកម្មក្នុងការចូលរួម និងរួមចំណែកក្នុងសកម្មភាពសហប្រតិបត្តិការនៅគណៈកម្មការ។

លោកបណ្ឌិត Anoulak Kittikhoun បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងការរួមចំណែកយ៉ាងសកម្ម ទំនួលខុសត្រូវ និងមានប្រសិទ្ធភាពរបស់វៀតណាមក្នុងសកម្មភាពរបស់ MRC និងបានទទួលស្គាល់រាល់អនុសាសន៍របស់ភាគីវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញផ្ញើរសារទៅកាន់អ្នកបោះឆ្នោតទូទាំងប្រទេស

នៅព្រឹកថ្ងៃទី១៥ ខែមីនានេះ សម្របខ្លួនក្នុងបរិយាកាសរួមទូទាំងប្រទេស ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន និងជាប្រធានក្រុមប្រឹក្សាបោះឆ្នោតជាតិ បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ១៤ ឃុំហុកមុន ទីក្រុងហូជីមិញ។

Top