• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតរបស់ខ្លួន

នាយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Suzuki Shunichi ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់; គាំទ្រជប៉ុនក្នុងការរួមចំណែកយ៉ាងសកម្មចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
នាយករដ្ឋមន្ត្រី លោកPham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Suzuki Shunichi។ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា វៀតណាមបន្តលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសជប៉ុនក្នុងការផលិត និងធ្វើអាជីវកម្មប្រកបដោយភាពរលូន និងមានប្រសិទ្ធភាពនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យជប៉ុនជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវ និងកសាងផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ភាគខាងជើង-ខាងត្បូង; គាំទ្រវៀតណាមក្នុងការរៀបចំរចនាសម្ព័ន្ធដើមទុនរួមវិភាគទាននៅគម្រោងរោងចក្រចម្រាញ់ប្រេង Nghi Son; គាំទ្រ និងណែនាំវៀតណាមក្នុងការគ្រប់គ្រង និងប្រតិបត្តិការ ជាពិសេសការផ្លាស់ប្តូរឌីជីថលក្នុងវិស័យដែលទាក់ទងនឹងហិរញ្ញវត្ថុ ដូចជា៖ គយ ទីផ្សារមូលបត្រ សាជីវកម្ម ទីផ្សារភាគហ៊ុន ...។

រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Suzuki Sunichi បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh អំពីលទ្ធផលនៃជំនួបពិភាក្សាការងាររវាងរូបលោកផ្ទាល់ជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Ho Duc Phuc ដែលភាគីទាំងពីរបានឯកភាពលើខ្លឹមសារជាច្រើន ជាពិសេសគឺបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទាក់ទិននឹងសំណើរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម លោករដ្ឋមន្ត្រី Suzuki Shunichi បាននិយាយថា ទាំងនេះសុទ្ធតែជាបញ្ហាដ៏មានអត្ថន័យ ហើយភាគីជប៉ុនកំពុងសិក្សាយ៉ាងសកម្ម និងសម្របសម្រួលជាមួយភ្នាក់ងារវៀតណាម ដើម្បីផ្តល់ដំណោះស្រាយល្អបំផុតក្នុងពេលឆាប់ៗនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង​វៀតណាមនិងអាមេរិករីកចម្រើន​​យ៉ាងខ្លាំង ក្រោយដំឡើងទំនាក់ទំនងដល់កម្រិតខ្ពស់បំផុត​

ក្រោយរយៈពេលមួយឆ្នាំចាប់តាំងពីវៀតណាម និងអាមេរិកបានបង្កើនទំនាក់ទំនងការទូតទៅភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព (ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣) ថ្នាក់ដឹកនាំសហគ្រាសអាមេរិកបានផ្តល់មតិវិជ្ជមានជាច្រើន។

Top