• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដោះស្រាយការតភ្ជាប់ ដើម្បីជំរុញកំណើនប្រកបដោយចីរភាព

នាព្រឹកថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ ក្រសួងផែនការនិងវិនិយោគវៀតណាមបានរួមសហការជាមួយធនាគារពិភពលោក (WB) ប្រកាសរបាយការណ៍អភិវឌ្ឍន៍វៀតណាម (VDR) ២០១៩៖ វៀតណាមតភ្ជាប់ ដើម្បីការអភិវឌ្ឍនិងវិបុលភាពរួម។


ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍អភិវឌ្ឍន៍វៀតណាម (VDR) ២០១៩៖ វៀតណាម តភ្ជាប់ដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម (រូបថត៖ VOV)

របាយការណ៍នេះបានបង្ហាញទូទៅអំពីការតភ្ជាប់ផ្លូវគមនាគមន៍របស់វៀតណាម សំដៅជួយសម្រួលដល់គោលដៅ​​អភិវឌ្ឍន៍ជាតិសំខាន់ៗទាំងបីគឺ៖ សមាហរណកម្ម កំណើនប្រកបដោយបរិយាប័ននិងសមត្ថភាពទប់ទល់។

របាយការណ៍ VDR បានវាយតម្លៃថាវៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោម ខឿនសេដ្ឋកិច្ចបើកចំហបំផុតនៅលើពិភពលោក ដោយមានអត្រាពាណិជ្ជកម្មលើ GDP គឺ ១៩០%។ តាមរយៈការលុបបំបាត់របាំងពន្ធគយ ក្រៅពន្ធនិងអនុវត្តន៍ការសន្យាក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនក្នុងតំបន់នោះ វៀតណាមទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ក្នុងពាណិជ្ជកម្មសេរី។

តំណាងស្ថាប័នអនុវត្តន៍របាយការណ៍អភិវឌ្ឍន៍វៀតណាម ២០១៩ នាយកធនាគារពិភពលោក Ousmane Dione បានវាយតម្លៃថា៖ “សំដៅតភ្ជាប់វៀតណាម ដើម្បីអភិវឌ្ឍន៍ប្រកបដោយវិបុលភាពនោះ វៀតណាមចាំបាច់ត្រូវដោះស្រាយបញ្ហាសំខាន់ៗមួយចំនួនដូចជា៖ ទីមួយគឺធ្វើអាជីវកម្មលើរចនាសម្ព័ន្ធផ្លូវគមនាគមន៍ កែលម្អការរួមសហការរវាងខេត្ត ក្រុង ដើម្បីបង្កើតហេដ្ឋារចនាសម្ព័ន្ធ។ ទីពីរគឺសុក្រឹតការរៀបចំផែនការមេស្ដីពីផ្លូវគមនាគមន៍ សំដៅបង្កើនការតភ្ជាប់និងធ្វើសមាហរណកម្ម ខ្សែសង្វាក់តម្លៃក្នុងស្រុកនិងអន្តរជាតិ។ ទីបីគឺកែលម្អសមត្ថភាពទាក់ទងផ្ទាល់ទីផ្សារសម្រាប់តំបន់ដែលមានការអភិវឌ្ឍខ្សោយ តាមរយៈការតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ

វៀតណាមបន្តពង្រឹងការតភ្ជាប់យុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌ “ច្រករបៀងពីរ ខ្សែក្រវ៉ាត់តែមួយ”

តបតាមសេចក្តីអញ្ជើញរបស់រដ្ឋាភិបាលចិន និងអាជ្ញាធរខេត្តយូណាន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha នៅថ្ងៃទី ១៩ ខែមិថុនា បានអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៩ និងពិព័រណ៍ Kunming លើកទី ២៩។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងគុនមីង ក្រោមប្រធានបទ “សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងរួមគ្នាអភិវឌ្ឍន៍”។

Top