• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមដណ្ដើមបានមេដាយមាស៣គ្រឿងក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២

បន្ទាប់ពីជោគជ័យរបស់កីឡាករហែលទឹក Vo Huynh Anh Khoa ក្នុងវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្របុរស អត្តពលិកពីរនាក់គឺ Le Thi Dung និង Tran Quoc Phi ក៏បានជាប់ឈ្មោះទៅក្នុង "តារាងមាស" លទ្ធផលនៃការប្រកួតកីឡាជនពិការអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ (អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ ) ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូនេស៊ី។
  មេដាយមាស អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២។ (ប្រភព៖ Vnews)  

នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រលើវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្រនារី Class S8 ដែលបានប្រព្រឹត្តិទៅនៅទីក្រុង Semarang នាព្រឹកថ្ងៃទី១ ខែសីហា កីឡាការិនី Le Thi Dung បានបញ្ចប់ការប្រកួតដោយប្រើប្រាសថិរវេលា ៥ នាទី ៥៩.៨៧ វិនាទី។ ចំណែកឯការប្រកួតលើវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្របុរស Class S13 កីឡាករ Tran Quoc Phi ក៏បានមកដល់ទីដំបូងគេ ដោយប្រើថិរវេលា ១នាទី ១៤.៨០វិនាទី។

រហូតមកដល់ពេលនេះ ប្រតិភូកីឡាជនពិការវៀតណាមដណ្តើមបានមេដាយមាសចំនួន ៣គ្រឿង ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២២។ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២២ ប្រតិភូកីឡាជនពិការវៀតណាមបានចូលរួមប្រកួតក្នុងប្រភេទកីឡាចំនួន ៨/១៤ (រួមមានអត្តពលកម្ម ហែលទឹក លើកទម្ងន់ វាយសី វាយកូនឃ្លីលើតុ អុក យូដូ បាញ់ធ្នូ)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top