ព័ត៌មាន
វៀតណាមឈរឈ្មោះថ្មីម្តងទៀតជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៦-២០២៨
នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ
ប្រទេសស្វីស ថ្លែងនៅក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ៥៥
នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) រដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Bui Thanh Son បានអះអាងយ៉ាងច្បាស់ថា
ក្រុមប្រឹក្សាសិទ្ធិមនុស្សត្រូវផ្តោតលើការជំរុញអាទិភាពខ្ពស់បំផុតសម្រាប់ប្រជាជន
ដែលជាការទទួលបានសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ សិទ្ធិក្នុងការអភិវឌ្ឍន៍
និងការការពារក្រុមងាយរងគ្រោះ
ហើយបានស្នើឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអំពាវនាវឱ្យបណ្តាប្រទេសជំរុញការគោរព
និងការយោគយល់គ្នាទៅវិញទៅមក មានភាពអត់ឱន រួបរួមគ្នា ឯកភាព និងគោរពភាពខុសប្លែកគ្នា
ការសន្ទនា និងកិច្ចសហប្រតិបត្តិការ។
ដោយសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងវិស័យការពារសិទ្ធិមនុស្ស
រដ្ឋមន្ត្រី Bui Thanh Son បានអះអាងសារជាថ្មីអំពីអាទិភាពរបស់វៀតណាមនៅពេលចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
រួមទាំងការការពារក្រុមងាយរងគ្រោះ សមភាពយេនឌ័រ ការផ្លាស់ប្តូរឌីជីថល
និងសិទ្ធិមនុស្ស។ រដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា
ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី៥៦ នៅខែមិថុនាខាងមុខ
វៀតណាមនឹងស្នើដំណោះស្រាយប្រចាំឆ្នាំស្តីពីការធានាសិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
លោករដ្ឋមន្ត្រីបានចែករំលែកថា វៀតណាមបានដាក់របាយការណ៍ជាតិក្រោមការត្រួតពិនិត្យជាសកលជាប្រចាំ
(UPR) វដ្តទី IV ដែលក្នុងនោះបានអនុវត្តជិត
៩០% នៃអនុសាសន៍ដែលទទួលបានក្នុងឆ្នាំ ២០១៩។ រដ្ឋមន្ត្រី Bui Thanh Son បានប្រកាស
និងអំពាវនាវឱ្យប្រទេសនានាបោះឆ្នោតគាំទ្រវៀតណាមជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាថ្មីម្តងទៀត
សម្រាប់អាណត្តិ ២០២៦-២០២៨៕






