• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី

នាថ្ងៃទី ២២ ខែកញ្ញា ក្នុងក្របខ័ណ្ឌនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ នៅទីក្រុងញូវយ៉ក ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh បានអញ្ជើញចូលរួមពិធីជប់លៀងស្វាគមន៍ដែលរៀបចំឡើងដោយប្រធានាធិបតីអាមេរិកលោក Joe Biden នៅសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិអាមេរិក។
  បនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Pham Binh Minh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (រូបថត៖ VGP)  

 

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់ជួរមុខ ហើយមានគោលបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម - អាមេរិកឲ្យកាន់តែស៊ីជម្រៅថែមទៀត។ រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថាលោកជានិច្ចកាលគាំទ្រការអភិវឌ្ឍយ៉ាងខ្លាំងក្លានៃទំនាក់ទំនងវៀតណាម -អាមេរិក ។

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh ក៏មានជំនួបជាមួយប្រធានាធិបតី កោះ Marshall លោក David Kabua ផងដែរ។ ភាគីទាំងពីរបានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគិ ជាពិសេសគឺបង្កើនផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលប្រទេសទាំងពីរមានសក្ដានុពលខ្លាំងដូចជា ការនេសាទជលផល កសិកម្ម ទេសចរណ៍ កិច្ចសហប្រតិបត្តិការលើការដឹកជញ្ជូនតាមផ្លូវអាកាស ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុការកើនឡើងកម្ពស់ទឹកសមុទ្រ និងការធានាសន្តិសុខស្បៀងអាហារ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ Marshall បន្តគាំទ្រវៀតណាមឈរឈ្មោះក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២៣-២០២៥។

នាថ្ងៃដដែល ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Binh Minh ក៏មានជំនួយបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi ផងដេរ។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់នាពេលខាងមុខ។ អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ ដូចគ្នានោះ  ឧបនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមគាំទ្រឥណ្ឌូនេស៊ីទទួលតួនាទីជាប្រធានអាស៊ានប្រកបដដោយជោគជ័យ ក្នុងឆ្នាំ ២០២៣; លោកអះអាងសារជាថ្មីនូវការគាំទ្ររបស់អាស៊ានក្នុងការរក្សាសាមគ្គីភាព និងគោលការណ៍ដែលបានឯកភាពគ្នារបស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top