• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc
 

នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលចំនួន ៣ គឺ៖ កិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គលើកទី ៩ កិច្ចប្រជុំកំពូលស្ដីពីកិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ (CLMV ១០) និងកិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមលើកទី ១១ (CLV ១១) ។ ការដែលនាយករដ្ឋមន្ត្រីចំនួន ៣ រូប ចូលរួមកិច្ចប្រជុំសហប្រតិបត្តិកាដ៏សំខាន់ទាំងនេះបានបន្តបង្ហាញនូវការទទួលខុសត្រូវរបស់វៀតណាមក្នុងការតភ្ជាប់ប្រទេសជាសមាជិក ដ៏ដូចជាលើកសំណើរនូវបណ្ដាវិធានការ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងទៅផងដែរ។

ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់

យុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គគឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានប្រទេសចំនួន ៥ គឺ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សំដៅបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ប្រៀបធៀបរវាង តំបន់ ប្រទេសជាសមាជិកនានា លើកកម្ពស់កម្លាំងប្រកួតប្រជែង បង្រួញគំលាតអភិវឌ្ឍន៍។ ក្រោមមូលបទភាពជាដៃគូសម្រាប់តភ្ជាប់និងភាពរឹងមាំនោះ  កិច្ចប្រជុំ កំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី ៩ បានរិះរកមធ្យោបាយពង្រឹងកិច្ចសហប្រតិបត្តិការរបស់ ACMECS លើវិស័យរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញការតភ្ជាប់អភិវឌ្ឍន៍សម្រាប់ដំណាក់កាលក្រោយពីកូវីដ ១៩។ ក្នុងពេលនោះ កិច្ចប្រជុំកំពូលស្ដីពី កិច្ចសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមលើកទី ១០ ដោយប្រធានបទ  “លើកកម្ពស់ប្រសិទ្ធភាពក្នុងការតភ្ជាប់សម្រាប់សមាហរណកម្មតំបន់” បានដាក់ចេញទិសដៅសហប្រតិបត្តិការនាពេលអនាគត ដោយផ្អែកលើមូលដ្ឋានពិចារណាលើវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងផែនការស្ដារសេដ្ឋកិច្ចឡើងវិញ។

ចំណែក កិច្ចប្រជុំកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម (CLV) លើកទី ១១បានជួយតម្រង់ទិសដៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយសេដ្ឋកិច្ច សង្គម រវាងប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម ជាពិសេសគឺការអភិវឌ្ឍសេដ្ឋកិច្ច  ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ ការអភិវឌ្ឍធនធានមនុស្ស ការថែទាំសុខភាព និងឧក្រិដ្ឋកម្មឆ្លងដែន។ វាយតម្លៃអំពីប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ CLV នោះ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានចាត់ទុកថា៖ “ការស្ថាបនាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមបានឆ្លើយតបនឹងបំណងប្រាថ្នា និងតម្រូវការចាំបាច់រួមរបស់ប្រជាជននៃប្រទេសេទាំងបី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នេះឲ្យកាន់តែល្អប្រសើរ។ ហេដ្ឋារចនាសម្ព័ន្ធ បទប្បញ្ញត្តិសម្រាប់ប្រជាជនក្នុងការទទួលបានដើមទុន ការអប់រំ សេវាកម្មសុខាភិបាលទូរគមនាគមន៍ និងសេវាកម្មមានការផ្លាស់ប្តូរវិជ្ជមានជាច្រើន។ លទ្ធផលទាំងនេះមិនអាចកាត់ផ្ដាច់ចេញពីការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមករបស់ប្រជាជននៅតំបន់ត្រីកោណអភិវឌ្ឍន៍បានឡើយ”។

សមាជិកមានការទទួលខុសត្រូវ

វៀតណាមបានចូលជាសមាជិក ACMECS ជាផ្លូវការនៅខែវិច្ឆិកា ២០០៤ ។ ចាប់តាំងពីពេលនោះមក វៀតណាមបានលើកសំណើរដោយម្ចាស់ការ និងអនុវត្តន៍គំនិតផ្ដូចផ្ដើមជាច្រើន រួមចំណែកក្នុងការកសាងឯកសារសំខាន់ៗ បង្កើតនិងជំរុញគំនិតផ្តួចផ្តើម ហើយគាំទ្រអភិវឌ្ឍន៍ដល់ប្រទេសសមាជិកនានា ក្នុងនោះមានការ អភិវឌ្ឍធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ វៀតណាមក៏បានដើរតួនាទីសម្របសម្រួលលើវិស័យសហប្រតិបត្តិការជំនាញ ហើយជួយជំរុញបណ្ដាសកម្មភាពសហប្រតិបត្តិការស្ដីពីទេសចរណ៍ និងការគ្រប់គ្រងប្រភពទឹក។

អំពីកិច្ចសហប្រតិបត្តិការនៅតំបន់ត្រីកោណអភិវឌ្ឍន៍ CLV នោះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ធ្លាប់បានអះអាងថា៖ “យើងខ្ញុំប្តេជ្ញាចិត្តកសាងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាមយ៉ាងរស់រវើកប្រកបដោយវិបុលភាព វឌ្ឍនភាព ចីរភាព និងបរិយាប័ន្ន។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបីបានប្ដេជ្ញាចិត្តធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីកសាងមនោសច្ចេតនា ប្រពៃណីដ៏ល្ពប្រពៃរបស់ប្រជាជាតិទាំងបី”។

ចំពោះកិច្ចសហប្រតិបត្តិការ CLMVនោះ  បណ្តាប្រទេស CLMV បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់។ បណ្ដាគម្រោងទូរគមនាគមន៍របស់សម្ព័ន្ធក្រុមហ៊ុន Viettel បានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ទូរគមនាគមន៍រវាងប្រទេសទាំង ៤។ ទន្ទឹមនឹងនេះ Viettel អាចជួយឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំង ៤ ដើម្បីកសាងរដ្ឋាភិបាលអេឡិចត្រូនិក លើកកម្ពស់សមត្ថភាព និងជំនាញឌីជីថល ដើម្បីបម្រើការបំលាស់ប្តូរខឿនសេដ្ឋកិច្ចឌីជីថល។

រាល់ការរួមវិភាគទានរបស់វៀតណាមចំពោះបណ្ដាយន្តការសហប្រតិបត្តិការក្នុងតំបន់ក្នុងរយៈពេលកន្លងទៅបានអះអាងនូវស្មារតីម្ចាស់ការប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាមចំពោះកិច្ចសហប្រតិបត្តិការក្នុងតំបន់។ ការដែលនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS ៩, CLMV ១០ និង CLV ១១ បង្ហាញនូវការបន្តកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top