• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការអភិវឌ្ឍសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា

បច្ចុប្បន្ននេះវៀតណាមមានសហគ្រាសចំនួន ៣៨៦  អង្គភាព ដែលត្រូវបានផ្ដល់វិញ្ញាបនបត្រសហគ្រាសវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ មានអង្គភាពចំនួន ៤៣ ត្រូវបានផ្ដល់វិញ្ញាបនបត្រធ្វើសកម្មភាពវិទ្យាសាស្ត្រខ្ពស់និងសហគ្រាសជាង ២០០០ ទទួលបានលក្ខខ័ណ្ឌសហគ្រាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាលើវិស័យបច្ចេកវិទ្យាព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Pham Cong Tac បានឱ្យដឹងថា៖ បណ្តាសហគ្រាសវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាបានជះឥទ្ធិពលវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច។ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានសហការយ៉ាងសកម្មជាមួយស្ថានប័នទាក់ទិននានាដើម្បីកសាងគោលនយោបាយ ផ្ដល់ប្រឹក្សានិងជួយឧបត្ថម្ភដល់សកម្មភាពរបស់សហគ្រាស ក៏ដូចជាជំរុញការអភិវឌ្ឍទីផ្សារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយតាមនោះ លើកម្ពស់សមត្ថភាពរបស់សហគ្រាសវៀតណាម ក្នុងការធ្វើសមាហរណកម្មអន្តរជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនៅរសៀលថ្ងៃទី៣ ខែកញ្ញា នៅសាលប្រជុំតឹនត្រាវ អគាររដ្ឋសភា (ហាណូយ)។ យោងតាមផែនការ សម័យប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ (រសៀលថ្ងៃទី៣ ខែកញ្ញា និងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦)។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃកន្លះ (ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦)។

Top