• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេលើពិភពលោកដែលនាំចេញអង្ករដែលបញ្ចេញឧស្ម័នទាប

នារសៀលថ្ងៃទី ៥ មិថុនា សមាគមឧស្សាហកម្មអង្ករវៀតណាម (Vietrisa) សហការជាមួយក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ Trung An ខ័ណ្ឌ Thot Not ទីក្រុង Can Tho បានរៀបចំពិធីនាំចេញឡូទំនិញអង្ករចំនួន ៥០០ តោនដំបូងដែល មានម៉ាកយីហោ “អង្ករវៀតណាមបៃតងដែលបញ្ចេញឧស្ម័នទាប” ទៅកាន់ប្រទេស ជប៉ុន។
អង្ករដែលបញ្ចេញឧស្ម័នទាប ត្រូវបានផលិត និងវេចខ្ចប់នៅរោងចក្ររបស់សហគ្រាសនៅខ័ណ្ឌ Thot Not ទីក្រុង Can Tho។ (រូបថត៖ Pham Hai/VOV)
ព្រឹត្តិការណ៍នេះបានកត់សម្គាល់នូវការនាំចេញផលិតផលអង្ករពីគម្រោង "ការ អភិវឌ្ឍប្រកបដោយនិរន្តរភាពនូវផ្ទៃដីដាំស្រូវ ១ លានហិកតា ដែលមានគុណភាពខ្ពស់ និងបញ្ចេញឧស្ម័នទាបដោយផ្សាភ្ជាប់នឹង កំណើនបៃតងនៅតំបន់ដីសណ្តទន្លេ Cuu Long ដល់ឆ្នាំ ២០៣០" (គម្រោងស្រូវ ១ លានហិកតា)។ ជាមួយនឹងការនាំចេញអង្ករ ដែលមានម៉ាកយីហោ "អង្ករវៀតណាមបៃតងដែលបញ្ចេញឧស្ម័នទាប" រួមទាំងឡូអង្ករ ដែលនាំចេញទៅកាន់ប្រទេសជប៉ុននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោម ប្រទេសដំបូងគេលើពិភពលោកដែលនាំចេញអង្ករដែលបញ្ចេញឧស្ម័នទាប។
តំណាងក្រុមហ៊ុន Trung An បាននិយាយថា បន្ទាប់ពីអង្ករ Japonica ចំនួន ៥០០ តោនត្រូវបាននាំចេញទៅកាន់ប្រទេសជប៉ុនលើកនេះ ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករ ST២៥ ប្រហែល ២០០ តោន ដែលបានទទួលវិញ្ញាប័នបត្រ “អង្ករវៀតណាមបៃតង ដែលបញ្ចេញឧស្ម័នទាប” ទៅកាន់ប្រទេសអូស្ត្រាលីក្នុងតម្លៃជិត ១២០០ ដុល្លារ/តោន។ ក្នុងឆ្នាំនេះផងដែរ ក្រុមហ៊ុនគ្រោងនឹងនាំចេញអង្ករប្រហែល ៤ សែនតោន (Japonica, ST25) ទៅកាន់ទីផ្សារបរទេស ជាពិសេសទីផ្សារជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ កំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្តក្វាងទ្រី

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា នាពេលខាងមុខ ខេត្តក្វាងទ្រី គួរផ្តោតលើការអនុវត្តឲ្យបានល្អរាល់ភារកិច្ច ក្នុងនោះ ត្រូវកំណត់ឡើងវិញនូវបរិយាកាសអភិវឌ្ឍន៍ខេត្ត ជាមួយនឹងយុទ្ធសាស្ត្រ "ឆ្ពោះទៅទិសខាងកើត រីករាលដាលតាមទិសខាងលិច" ដោយយកសមុទ្រជាចំណុចកណ្តាលនៃការពង្រីកខឿនសេដ្ឋកិច្ច។

Top