• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប្រទេសដែល JICA ផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍

លោក Shimizu Akira បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងការបរទេសវៀតណាម ក៏ដូចជារូបលោកអនុរដ្ឋមន្ត្រី Nguyen Minh Vu ចំពោះសកម្មភាពរបស់ការិយាល័យ JICA ប្រចាំនៅវៀតណាម និងរូបលោកផ្ទាល់ក្នុងអំឡុងពេលបំពេញការងារនៅវៀតណាមចាប់តាំងពីខែមីនា ឆ្នាំ ២០២០។
លោក Shimizu Akira ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។ រូបថត៖ Quoc Dung/TTX

វៀតណាមជាប្រទេសដែល JICA បានផ្តល់អាទិភាពលើកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រធានតំណាងថ្មីនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំនៅវៀតណាម លោក Sugano Yuichi បានអះអាងដូច្នេះ នាថ្ងៃទី ២៤ មីនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីប្រចាំការការបរទេសវៀតណាម លោក Nguyen Minh Vu ក្នុងឱកាស លោកអនុរដ្ឋមន្ត្រីអញ្ជើញទទួលជួបលោក Shimizu Akira ប្រធានតំណាងអង្គការ JICA ប្រចាំនៅវៀតណាម មកជំរាបលា បញ្ចប់អាណត្តិនៅវៀតណាម និងឧទ្ទេសនាមលោកប្រធានថ្មី គឺលោក  Sugano Yuichi ។ លោក Sugano Yuichi ក៏បានអះអាងថា វៀតណាមគឺជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវបានថ្នាក់ដឹកនាំជប៉ុនជាច្រើនយកចិត្តទុកដាក់។

ជាការឆ្លើយតប លោក Shimizu Akira បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ក្រសួងការបរទេសវៀតណាម ក៏ដូចជារូបលោកអនុរដ្ឋមន្ត្រី Nguyen Minh Vu ចំពោះសកម្មភាពរបស់ការិយាល័យ JICA ប្រចាំនៅវៀតណាម និងរូបលោកផ្ទាល់ក្នុងអំឡុងពេលបំពេញការងារនៅវៀតណាមចាប់តាំងពីខែមីនា ឆ្នាំ ២០២០។

អនុរដ្ឋមន្ត្រីប្រចាំការលោក Nguyen Minh Vu បានស្នើឲ្យលោក Shimizu ក្នុងតួនាទីថ្មីនៅ JICA ជប៉ុន នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម។ ចំពោះលោកប្រធានតំណាងថ្មីរបស់ JICA ប្រចាំនៅវៀតណាម លោកអនុរដ្ឋមន្ត្រីសង្ឃឹមថា លោក Sugano Yuichi នឹងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ព្រមទាំងអះអាងថា ក្រសួងការបរទេសវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ ជួយសម្រួលដល់គម្រោងសហប្រតិបត្តិការ សមស្របនឹងបំណងប្រាថ្នា និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតនៅអាស៊ីអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន

របាយការណ៍ "អាស៊ី៖ ទីផ្សារដែលត្រូវតាមដាននៅឆ្នាំ ២០២៣" ចេញផ្សាយដោយក្រុមហ៊ុនព្យាករណ៍និន្នាការសកលលោក WGSN កាលពីថ្ងៃទី ៦ ខែមិថុនា បង្ហាញថា ប្រជាជនវៀតណាមមានសុទិដ្ឋិនិយមបំផុតអំពីអនាគតសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ក្នុងចំណោមបណ្តាប្រទេសនៅអាស៊ី។

Top