• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ឆ្នោតជាសមាជិកនៃ​ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណាត្តិ ២០២៣ - ២០២៥

វៀតណាមបានជាប់ឆ្នោតក្លាយជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ អាណាត្តិកាល២០២៣ - ២០២៥ នៅសម័យប្រជុំនៃមហាសន្និបាតអង្គការសហប្រជាជាតិ នានិតីកាលទី៧៧ នៅទីក្រុងញូវយ៉ក (អាមេរិក)។
  គណៈប្រតិភូវៀតណាម​អញ្ជើញ​ចូលរួមក្នុង​កិច្ចប្រជុំ​បោះឆ្នោត និង​ប្រកាសលទ្ធផលបោះឆ្នោតជា​សមាជិកនៃក្រុមប្រឹក្សា​សិទ្ធមនុស្សនៃអង្គការសប្រជាជាតិ អាណិត្ត ២០២៣ ២០២៥។ រូបថត៖ VNA

តាម​អ្នក​សារព័ត៌មាន​នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម​ នៅ​អង្គការ​សហប្រជាជាតិ​​ នៅ​ម៉ោង​១១ ៤៥​នាទី ថ្ងៃទី​១១ ខែតុលា ឆ្នាំ២០២២ (ត្រូវ​នឹង​ម៉ោង​១០ ៤៥នាទី​យប់ តាម​ម៉ោង​តំបន់វៀតណាម​) វៀតណាម​ជាប់​ឆ្នោត​ក្លាយ​ជា​សមាជិក​នៃក្រុមប្រឹក្សា​​សិទ្ធិ​មនុស្ស​ នៃអង្គការ​សហប្រជាជាតិ​អាណាត្តិកាល​ ២០២៣ - ២០២៥ នៅ​សម័យ​ប្រជុំ​នៃមហាសន្និបាត​អង្គការសហប្រជាជាតិ​ នានីតីកាល​ទី​៧៧ នៅ​ទីក្រុង​ញូវ​យ៉ក​ (អាមេរិក)។​

ដោយមាន​សមាជិកថ្មី​​ចំនួន​១៤ នៃក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នឹង​ទទួល​ភារកិច្ច​ក្នុងអាណាត្តិកាល​អំឡុង​ពេល​៣ឆ្នាំ ចាប់ពី​ខែមករា ឆ្នាំ២០២៣។​

ជា​មួយ​នឹង​ភារកិច្ច​ថ្មី​ នៅ​ក្រុមប្រឹក្សា​ភិបាល​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ វៀតណាម​នឹង​មាន​ឱកាស​ចូល​រួម​ចំណែក​ជំរុញ​សិទ្ធិមនុស្ស​ទាំងឡាយ​ នៅលើ​មូលដ្ឋាន​សុទិដ្ឋិនិយម​ សហប្រតិបត្តិការ​ និង​ចរចា។​

នេះ​ជា​លើកទី​ពីរ​ដែលវៀតណាមជាប់​ឆ្នោត​ចូល​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​។ ឆ្នាំ២០១៣ វៀតណាម​លើកដំបូង​ជាប់​ឆ្នោត​ចូល​ក្រុមប្រឹក្សា​​សិទ្ធិមនុស្ស​នៃអង្គការ​សហប្រជាជាតិ​ អាណាត្តិកាល​ ២០១៤ - ២០១៦ ក្នុង​ចំណោម​សមាជិក​ថ្មី​ទាំង​១៤៕

កាសែតរូបភាពវៀតណាម/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ ការទូតឫស្សី របស់វៀតណាម

កាសែតរុស្ស៊ីបញ្ជាក់អំពីតម្លៃនៃគោលនយោបាយ "ការទូតឫស្សី" របស់វៀតណាម

កាសែតការពិត (Pravda) នៃសហព័ន្ធរុស្ស៊ី នៅថ្ងៃទី ៣០ ខែសីហា បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា "ការទូតដើមឬស្សីហាណូយ" ដែលបញ្ជាក់ពីតម្លៃនៃការទូតឫស្សីក្នុងការជួយវៀតណាមឱ្យមានទំនាក់ទំនងអន្តរជាតិយ៉ាងទូលំទូលាយ មានកិត្យានុភាព ក៏ដូចជាការជឿទុកចិត្តលើឆាកអន្តរជាតិ។

Top