ការស្ទង់មតិឆ្នាំនេះបានទទួលការឆ្លើយតបពីសហគ្រាសជប៉ុនចំនួន ៤៩៥ អង្គភាព ដែលបាននិងកំពុងវិនិយោគនៅបរទេស។ តាមនោះ ក្នុងចំណោមអាស័យ ដ្ឋានវិនិយោគឈានមុខគេទាំង ១០ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ២ ជាមួយនឹង ចំនួនសំឡេងគាំទ្រយ៉ាងច្រើន។ ចំណាត់ថ្នាក់កំពូលគឺប្រទេសឥណ្ឌា។ ចំណាត់ថ្នាក់ លេខ៣ គឺសហរដ្ឋអាមេរិក បន្ទាប់មកគឺឥណ្ឌូនេស៊ី ថៃ ចិន ម៉ិកស៊ិក ម៉ាឡេស៊ី ហ្វីលីពីន និងអាល្លឺម៉ង់។ នៅពេលបោះឆ្នោតឱ្យវៀតណាម សហគ្រាសជប៉ុនបានវាយតំលៃខ្ពស់បំផុត ចំពោះគុណភាពធនធានមនុស្សរបស់វៀតណាម ហើយបានចាត់ទុកថា វៀតណាមគឺ ជាគោលដៅដ៏ល្អឥតខ្ចោះសម្រាប់ការផ្លាស់ទីគ្រឹះស្ថានផលិតកម្មពីបរទេស។
ក្រៅពីនោះ អ្នកជំនាញសេដ្ឋកិច្ចក៏បានវិភាគថា ប្រសិនបើកាលពីអតីតកាល ប្រៀបខ្លាំងរបស់ វៀតណាមនោះគឺធនធានមនុស្សសម្បូរ និងការចំណាយទាបនោះ គឺឥឡូវនេះ សមត្ថ ភាពធនធានមនុស្សកាន់តែប្រសើរឡើងបានក្លាយជាប្រៀបខ្លាំងប្រកួតប្រជែងដ៏មាន សក្តានុពលរបស់វៀតណាម បើធៀបនឹងគោលដៅវិនិយោគផ្សេងទៀត។ អ្នកជំនាញ សេដ្ឋកិច្ចក៏និយាយដែរថា ដោយមានប្រៀបខ្លាំងក្នុងគោលនយោបាយទាក់ទាញការវិនិ យោគដោយមានការជ្រើសរើស ទីតាំងភូមិសាស្រ្តអំណោយផល ធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់នោះ វៀតណាមនឹងបន្តទាក់ទាញវិនិយោគិនជាច្រើន មិន ត្រឹមតែមកពីប្រទេសជប៉ុនប៉ុណ្ណោះទេ ថែមទាំងមកពីប្រទេសជាច្រើនទៀតក្នុងតំបន់ និងជុំវិញពិភពលោកទៀតផង៕